**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់អាជ្ញាធរទាំងអស់ ត្រូវចេះសហការគ្នាទៅវិញទៅមក និងចូលរួមថែរក្សាហេដ្ឋានរចនាសម្ព័ន្ឋដែលមាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រព័ន្ឋប្រឡាយទឹកនៅសហគមន៍មុំបី ដើម្បីយកទឹកទៅប្រើប្រាស់សម្រាប់ស្រូវប្រាំង ប្រមាណជាង ៦០០ហិកតា ស្ថិតនៅទួលតាមុំ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋបានសំណូមពរសុំប្រឡាយទឹកមួយខែ្សនៅតំបន់អាងទឹកមុំបី ដើម្បីយកទឹកទៅស្រោចស្រពដល់ស្រូវប្រាំងជាច្រើនហិចតា ដែលកំពុងតែរងការខូចខាត ក្នុងការជួយសង្រ្គោះស្រូវប្រាំងឱ្យបានទាន់ពេលវេលា ជូនដល់ពួកគាត់។ ហើយពេលនេះប្រជាពលរដ្ឋដែលបាននៅក្នុងតំបន់នេះទទួលបានសុវត្ថិភាពនៅក្នុងការបង្កបង្កើតផល មិនមានការភ័យខ្លាច នឹងហាមឃាត់នោះទេ បងប្អូនអាចបង្ករបង្កើនផលដោយសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតភូមិដ្ឋានហើយ ត្រូវមានសាលារៀន វត្តអារាម អគ្គិសនី ទឹកស្អាត ប្រព័ន្ឋធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានកាត់ឆ្វៀលដីតំបន់បី ជូនប្រជាពលរដ្ឋទៅតាមការស្នើសុំផងដែរ។ ហើយការបង្កើតសហគមន៍ ជាកម្លាំងមូលដ្ឋានច្បាស់លាស់ និងការដោះស្រាយប្រឡាយទឹកឱ្យបានប្រើប្រាស់ទឹកតាមតម្រូវការ ដើម្បីឱ្យទឹកហូរចូលស្រែបានគ្រប់ៗគ្នា នឹងទទួលបានទិន្នផលខ្ពស់ ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចេះសហការ យោគយល់គ្នាទៅវិញទៅមក និងចូលរួមថែរក្សាហេដ្ឋានរចនាសម្ព័ន្ឋដែលមាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ ប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន សូមរាយការណ៍មករដ្ឋបាលស្រុកតាំងគោក ដើម្បីចុះមកជួយឱ្យបានទាន់ពេលវេលា ពិភាក្សារកដំណោះស្រាយឱ្យមានការរីកចម្រើននៅក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលបានសំណើសុំប្រឡាយទឹកមួយខ្សែប្រវែង ៨.០០០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ដើម្បីយកទឹកមកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារដែលកំពុងតែធ្វើស្រូវប្រាំង ៕

អត្ថបទដែលជាប់ទាក់ទង