រុស្ស៊ីនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចំនួន ០៧គ្រាប់ នៅឆ្នាំ២០២៤

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ថា រុស្ស៊ីគ្រោងនឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចំនួន ៧ ដើមក្នុងឆ្នាំ២០២៤ លោក Sergei Karakayev មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍។
រុស្ស៊ីបានផ្តល់ការជូនដំណឹងដល់សហរដ្ឋអាមេរិកយ៉ាងហោចណាស់ ២៤ ម៉ោងអំពីការបាញ់បង្ហោះបែបនេះ ហើយក្រុងវ៉ាស៊ីនតោនបានផ្តល់ឱ្យទីក្រុងម៉ូស្គូនូវការគួរសមដូចគ្នានេះ Interfax បានដកស្រង់សម្តីលោក Karakayev ដែលបានប្រាប់កាសែត Red Star ផ្លូវការរបស់កងទ័ពរុស្ស៊ី។
រុស្ស៊ី និងសហរដ្ឋអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ ឡាយ លីហួ
