**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ទស្សនៈ៖ វិទ្យុអាស៊ីសេរី ជាឧបករណ៍ផ្សព្វផ្សាយញុះញង់ បង្កឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ច និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តន៍ច្បាប់


ភ្នំពេញ៖ ភស្តុតាងបង្ហាញថា ការផ្សាយរបស់វិទ្យុ rfa ខុសពិការពិត និងមានចេតនាញុះញង់ឲ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ច មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីចុះផ្សាយរបស់វិទ្យុ កាលពីវេលាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថាមានការកាប់ឈើ ជាច្រើនដើម នៅក្នុងដនជម្រកសត្វព្រៃព្រះរការ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្មានការអើពើអនុវត្តន៍ច្បាប់” គឺជាការបំផ្លើសខុសពិការពិតទាំងស្រុង។

ករណីនេះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សបានលះបង់កម្លាំងកាយ ចិត្ត និងពេលខ្លះបានបូជាជីវិត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ ដែលខ្លួនគ្រប់គ្រងឡើយ។ នៅតាមបណ្តោយអូរស្កាច ស្រុកជាំក្សាន្ត នៃតំបន់ការពារព្រៃព្រះរការ ពុំមានប្រភេទឈើដែលមានមុខកាត់ធំរហូតដល់ ២ម៉ែត្រឡើយ។

តំបន់នេះមានប្រភេទដើមឈើទាលខ្លះ ដែលជាដើមច្បោះជ័រ និងមានប្រជាពលរដ្ឋ ចូលដងជ័រទឹករបស់ពួកគាត់ ហើយដើមឈើទាំងនោះត្រូវបាន ចូលរួមការពារយ៉ាងតឹងរឹងពីសំណាក់ប្រជាពលរដ្ឋ ដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ ប្រសិនជាមានបទល្មើសទាំងនេះដូចវិទ្យុផ្សាយនោះ ក៏មិនអាចរួចពីការបង្រ្កាប ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលជាឆ្មាំ ការពារសម្បត្តិធនធានធម្មជាតិជាក់ជាមិនខាន។

ម្យ៉ាងទៀតវិទ្យុ rfa តែងតែផ្សាយរាយការណ៍ព័ត៌មានបំផ្លើសការពិត ដោយយកប្រភពព័ត៌មានពីក្រុមដែលតែងអះអាងថាខ្លួនជាក្រុមយុវជនស្រឡាញ់ បរិស្ថាន យកមកធ្វើជាប្រ ភពដើម្បីរាយការណ៍ វាយប្រហារមកលើអាជ្ញាធរដែនដី មន្រ្តីឧទ្យានុរក្ស និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន។ ខុសពិការពិត ត្រង់ថាកន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កំពុងបញ្ចេញថាមពល មានសមត្ថភាពគ្រប់គ្រាន់ ធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

ជាក់ស្តែង ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាអាទិភាព លើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌចម្បងមានចែងក្នុងបាវចនា«កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលនាំនាវាបរិស្ថានកម្ពុជាឆ្ពោះទៅស្អាត បៃតង និងចីភាព។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព រួមមាន៖
១) ក្រសួងបរិស្ថានអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ
៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
និង៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

តាមរយៈវិធានការនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។

ក្រសួងបរិស្ថានសូមស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាព របស់ក្រសួង ក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោត ឈានទៅសម្រេចទិសដៅរួម ជួយពង្រីកវិសាលភាពគម្របព្រៃឈើ និងជាពិសេសលើកទឺកចិត្ត ដល់ប្រជាពលរដ្ឋ ដែលចង់ចូលរួមចំណែកក្នុងការពារ និងអភិរក្សព្រៃឈើ បង្កើនជីវភាពប្រជាជន និងបានរួមចំណែកដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង