ករណីបង្ហោះហ្វេសប៊ុកបាត់ម៉ូតូនៅផ្សារកណ្តាលទី១ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ករណីគណនីហ្វេសប៊ុកឈ្មោះ Sop Heab បង្ហោះករណីបាត់ម៉ូតូនៅផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបន្តថា មួយវិញទៀតករណីបាត់ម៉ូតូនេះដោយសារម្ចាស់ម៉ូតូមានការធ្វេសប្រហែសយកម៉ូតូទៅចតចោលជាច្រើនម៉ោងនៅច្រកឌឿងហែម ដោយពុំបានចាក់សោរកម៉ូតូឱ្យបានត្រឹមត្រូវ ហើយឡើងទៅផ្ទះជួលជាន់ទី២។
ជាមួយគ្នានោះស្នងការនគរបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ រក្សាទ្រព្យសម្បត្តិរបស់ខ្លួនឱ្យខ្ជាប់ខ្ជួន៕
