**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

បារាំង នឹងបន្ថែមកិច្ចប្រតិបត្តិការជាមួយកម្ពុជា ដើម្បីរៀបចំវគ្គសិក្សាដល់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូ ក្នុងតំបន់និងអាស៊ាន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ឯក COLCOMBET Régis នាយក នាយកដ្ឋានសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិ ក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមកដល់របស់ប្រតិភូនៃសាធារណរដ្ឋបារាំង។ តាមរយៈកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ បារាំង បានផ្តល់ការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស លើផ្នែករក្សាសន្តិភាព នាយទាហានសេនាធិការ សង្កេតការណ៍យោធា ។ល។ មកដល់ពេលនេះបានចំនួន៨៤វគ្គ ហើយសិក្ខាកាមទាំងអស់សុទ្ធតែបានចេញបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្រោមកិច្ចខិតប្រឹងប្រែងសហការគ្នាជាមួយទីប្រឹក្សាបារាំងប្រចាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព យើងកំពុងរៀបចំយុទ្ធសាសន៍បង្កើនថ្នាក់សិក្សាភាសាបារាំងឱ្យបានច្រើន ដើម្បីជំរុញសិក្ខាកាមពេលរៀនចប់ទៅកាន់តំបន់បេសកកម្ម។

ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសំណូមពរដល់ភាគីបារាំង បន្តជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនកម្រិតវគ្គហ្វឹកហ្វឺនជាលក្ខណៈត្រីភាគីផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ក៏ស្នើរដល់ភាគីបារាំងផ្តល់សម្ភារៈសិក្សា ដើម្បីបំពាក់នៅអាគារសិក្សាថ្មី ដែលនឹងបញ្ចប់ការសាងសង់នាពេលខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក COLCOMBET Régis បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ប្រកបដោយកិត្តិយស និងកក់ក្តៅជាទីបំផុត។ ឯកឧត្តម បានទទួលយកសំណើររបស់ ឯកឧត្តមអគ្គនាយកដោយរីករាយ និងបានលើកឡើងថា បារាំងនឹងបន្ថែមកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរៀបចំវគ្គសិក្សាដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូក្នុងតំបន់និងអាស៊ាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីពង្រឹកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់ល្អប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង