**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ នឹងចាប់ផ្តើមបង្ហាញឡើង នៅបរិវេណព្រះលានជល់ដំរី ទឹកដីអង្គរ ក្នុងព្រឹត្តិកាណ៍ «រាត្រីចងចាំ»

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «រាត្រីចងចាំ» លើកទី៤ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ មានការបង្ហាញជូននូវទស្សនីយភាពសិល្បៈចម្រុះដ៏សម្បូរបែប របាំបុរាណ ល្ខោនទំនើបចម្រុះ ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរដ៏ប្រណិត ការប្រគំតន្ត្រីសម័យច្នៃបែបទំនើប ដែលចូលរួមដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យក៏ក្រើកជាថ្មីលើទឹកដីអង្គរ។

យោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីសកម្មភាពក្រៅឆាកនិងការហ្វឹកហាត់សមរបស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ ត្រៀមសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធីឆ្លងស្នាដៃទស្សនីយភាពសម្តែងផ្សេងៗ នៅរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ-សិល្បការិនី ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រាត្រីចងចាំជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកដល់កូនខ្មែរគ្រប់ជំនាន់ក្រោយ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក។ ព្រឹត្តិការណ៍នេះ អនុញ្ញាតឲ្យចូលរួមទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាចតទៅ ៕

អត្ថបទដែលជាប់ទាក់ទង