**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដាក់ចេញការងារសំខាន់ៗ ៩ចំណុច ឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម យកចិត្ដទុកដាក់អនុវត្ដ

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញការងារចំនួន ៩ចំណុច ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មយកចិត្ដទុកដាក់អនុវត្ដ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សូមស្នើឲ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់ធនាគារយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចខាងក្រោម៖

ទី១៖ គិតគូរដាក់ចេញនូវវិធានការ និងផែនការសកម្មភាពលម្អិត ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ នូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ជូន។

ទី២៖ បន្តចូលរួមក្នុងដំណើរការរៀបចំ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដើម្បីមានកាលានុវត្តភាពបន្ថែម ក្នុងការបញ្ជា្របផលិតផល និងសកម្មភាពរបស់ធនាគារ ឲ្យកាន់តែច្រើន និងទូលំទូលាយ។

ទី៣៖ ចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជន ឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម សំដៅរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងមុនពេល និងក្រោយពេលប្រមូលផល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម។

ទី៤៖ បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ជំរុញការពង្រីកសេវាធនាគារតាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មី។

ទី៥៖ បន្តជំរុញការធ្វើពិពិធកម្មនៃការផ្តល់ឥណទាន ដោយបែងចែកតាមតំបន់ និងវិស័យអាទិភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាឲ្យកាន់តែកៀកនឹងអតិថិជន។

ទី៦៖ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing) ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈការរៀបចំផ្តល់ការអនុគ្រោះបន្ថែម ឬផ្តល់លក្ខខណ្ឌពិសេសជាដើម។

ទី៧៖ ចូលរួមលើកកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាកសិករសហគ្រិន តាមរយៈការផ្តល់ឥណទានសម្រាប់ពង្រីក និង លើកកម្ពស់ផលិតកម្មកសិកម្ម។
ទី៨៖ បន្តកៀរគរធនធានបន្ថែម ពីប្រភពសក្តានុពលនានា ជាពិសេសពីប្រភពប្រាក់បញ្ញើដែលនៅមានលម្ហធំ
ទី៩៖ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម ព្រមទាំងការរៀបចំប្រព័ន្ធផ្តល់ការលើកទឹកចិត្តសមស្រប សម្រាប់មន្រ្តី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយគួបផ្សំជាមួយនឹងការពង្រឹងវិន័យការងារ ៕

អត្ថបទដែលជាប់ទាក់ទង