សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាករកម្ពុជា ឡុង ឡា ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកពិភពលោក នៅថៃ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ កីឡាករ យុទ្ធគុនចម្រុះកម្ពុជា ឡុង ឡា ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក (World MMA Championships) ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី១២ ធ្នូ ២០២៣ ។
