**តោះទស្សនាសម្រស់ខ្លោងជ័យ របស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀង**ព្រះចៅស៊ុលតង់ព្រុយណេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅប្រទេសព្រុយណេ**ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងសំណេះសំណាលជាមួយអង្គបោះឆ្នោត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**អាជ្ញាធរជាតិអប្សរា ប្រគល់លិខិតថ្លែងអំណរគុណ សប្បុរសជនអ្នកបរិច្ចាគសមុច្ច័យ ជូនសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប**អ្នកនាំពាក្យក្រសួងការងារ លើក ៣ចំណុចសំខាន់ ជុំវិញករណីអតីតបុគ្គលិក ណាហ្កាវើលប្រហែលជាង ២០នាក់ប៉ុណ្ណោះកំពុងបន្តការតវ៉ា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ៥ថ្ងៃ**សូមបង្កើនការប្រុងប្រយ័ត្ន! ភ្លៀងធ្លាក់មួយមេលាយឡំ ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ ឆក់យកជីវិតមនុស្សម្នាក់**ក្រសួងកិច្ចការនារី និងធនាគារជាតិកម្ពុជា ទទួលបានពានរង្វាន់សកលលើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៩៩គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អគ្គលេខាធិការរង គ.ជ.ប បើកវគ្គបណ្តុះបណ្តាល ស្តីពី «ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត»**សូមប្រុងប្រយ័ត្ន! ជនអនាមិកក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពសម្តេចតេជោ ហ៊ុន សែន បង្កើតគណនីក្លែងក្លាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌**សត្វគោ៣ក្បាល បានងាប់ភ្លាមៗដោយសាររន្ទះបាញ់ នៅកណ្ដាលវាលស្រែ**បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជិត ៣គីឡូក្រាម នៅខណ្ឌកំបូល**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រគល់ភារកិច្ចជូនអភិបាលខេត្តចំនួន៤ ដោយមិនត្រូវលើកលែង ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ ស្នើដល់អង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមឱ្យមានរបាយការណ៍អំពីសកម្មភាពរបស់អង្គភាពរបស់ខ្លួនដល់រដ្ឋបាលខេត្តបាត់ដំបង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី៧ ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើង ដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងបណ្ដាអង្គការ សមាគម សហគម ឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេស ក្នុងនោះអង្គការសង្គមស៊ីវិលបានខិតខំជួយជ្រោមជ្រែងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ ការប្រកបរបរជាដើម ។

ក្នុងនោះឯកឧត្តម បានស្នើដល់អង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមឱ្យមានរបាយការណ៍អំពីសកម្មភាពរបស់អង្គភាពរបស់ខ្លួនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យរដ្ឋបាលខេត្តបាត់ដំបង បានទទួលព័ត៌មានបន្ថែមអំពីសកម្មភាពដែលអង្គការបាននឹងកំពុងតែប្រតិបត្តិការ ។

ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង ត្រូវបានពង្រឹងលើកកម្ពស់បន្ថែម តាមរយៈ ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា៕

អត្ថបទដែលជាប់ទាក់ទង