**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង

សម្តេចធិបតី ប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ដែលជាកេរដំណែលរបស់ដូនតាខ្មែរឱ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ដែលជាកេរដំណែលរបស់ដូនតាខ្មែរជាង១ពាន់ឆ្នាំមកនោះ ត្រូវបន្ដការពារឱ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។

ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ប្រាសាទបុព្វបុរសយើងបានកសាងជាង៤០០ឆ្នាំមកហើយ តាមរដ្ជកាលព្រះបាទជ័យវរ្ម័នទី២ រហូតដល់រដ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយនៅតំបន់ សៀមរាបនេះពីដើម គឺជាតំបន់ហានិភ័យ ដែលព្រះបាទព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុកាលពីឆ្នាំ១៩៩១ បានសុំឱ្យអន្តរជាតិ ជួយសង្គ្រោះនូវហានិភ័យ រហូតដល់ដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកមកដល់បច្ចុប្បន្ន»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រាសាទដែលមានការខូចខាតអាចជួសជុលបាន ប៉ុន្តែប្រាសាទដែលសាងសង់ជាង ១,២០០ឆ្នាំមុន មិនអាចត្រឡប់ថយក្រោយវិញបាននោះទេ។ សម្ដេចធិបតីបានបន្ដថា បើចង់បានប្រាសាទដូចមុនយើងមិនអាចយកបច្ចេកវិទ្យាបាននោះទេ ចំណុចនេះមិន អាចកាត់ថ្លៃបាននូវតម្លៃសម្បត្តិវប្បធម៌ដែលយើងបានដាក់ចូលក្នុងបេតិកណ្ឌពិភពលោក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ស្របតាមគោលនយោបាយចំហជើងមេឃរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ពិសេសតំបន់ប្រាសាទអង្គរ ទៅជាដែកឆក់សម្រាប់ទាក់ទាញការចាប់អារម្មណ៍ភ្ញៀវទេសចរ ឱ្យបានច្រើនរាប់លាន់នាក់ ឱ្យទៅជាខេត្តសៀមរាប ដែលជាខេត្តធ្លាប់ស្ងាត់ជ្រងំទៅជាខេត្តដែលរីកលូតលាស់ និងជាប៉ូលសេដ្ឋកិច្ច»។

ក្នុងឱកានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងទៀតថា នៅពេលដាក់តំបន់ប្រាទអង្គរវត្តទៅជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ យើងត្រូវគោរពតាមលក្ខខណ្ឌក្នុងនោះគឺប្រាសាទត្រូវជាប្រាសាទ បេតិកភណ្ឌពិភពលោកជាសម្បត្តិមនុស្សជាតិ ហើយក៏ត្រូវមានអ្នកថែទាំងប្រាសាទឱ្យបានរាប់ពាន់ឆ្នាំបន្តទៀត។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមយ៉ាងដូច្នេះថា៖ «ប្រាសាទយើងក៏សាងជាង ១,២០០ឆ្នាំ មកហើយ យើងត្រូវធានាថែរក្សាឱ្យបានរាប់រយពាន់ឆ្នាំបន្តទៀត។ មានលោកយាយ លោកតា មិញឱ្យពរខ្ញុំឱ្យមានអាយុ ១២០ ឆ្នាំ ខ្ញុំថាមនុស្សបានអាយុ១៥០ឆ្នាំ បានហើយ តែព្រលឹងជាតិរបស់យើង ត្រូវនៅរាប់ពាន់ឆ្នាំប្រាសាទដែលជាកេរតំណែលរបស់ដូនតាយើងត្រូវនៅរាប់ពាន់ឆ្នាំបន្តទៀត នេះជាអ្វីដែលយើងត្រូវថែរក្សា»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានអះអាងថា បើសិនកម្ពុជាមិនទទួលនិងអនុវត្តន៍តាមលក្ខខណ្ឌរបស់អង្គការយូណេស្កូនោះទេ ប្រាសាទ និងតំបន់មួយចំនួន នឹងអាចដកចេញពីបញ្ជីបេតិក ភណ្ឌពិភពលោក ដែលកន្លងមក ក៏មានប្រទេសមួយចំនួនត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភព លោកដោយសារមិនបានគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង