**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងមហាផ្ទៃរៀបចំភូមិធម្មជាតិរុនតាឯក ឲ្យក្លាយជាក្រុងគំរូ នៅខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញានឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ភូមិធម្មជាតិរុនតាឯក ឱ្យក្លាយទៅជាទីក្រុងនាពេលអនាគត ។ ជាមួយគ្នានោះសម្ដេច ក៏បានស្នើឱ្យក្រសួងមហាផ្ទៃរៀបចំ ភូមិធម្មជាតិរុនតាឯកនេះ ឱ្យក្លាយជាក្រុងគំរូនៅខេត្តសៀមរាប។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅថ្ងៃទី៨ ធ្នូនេះ សម្ដេចធិបតី បានថ្លែងថា ប្រជាពលរដ្ឋនៅទីនេះជិតក្លាយជាអ្នកទីក្រុងហើយ។ សម្ដេចថា ក្រុងរុនតាឯក ទោះបីជាក្រុងកើតក្រោយគេ ប៉ុន្តែការអភិវឌ្ឍមិនដើរក្រោយគេទេ។

សូមបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍រុនតាឯក ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារចាំបាច់នានា បាននិងកំពុងដំណើរការ ជាមួយនឹងលទ្ធផលល្អប្រសើរ ក្នុងនោះ បានសម្រេចតាមផែនការ ១០០% លើការងារជាអាទិ៍ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាតចំនួន ២ខ្សែ ការតភ្ជាប់បណ្ដាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហមនៅតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង ១៦៥គីឡូម៉ែត្រ ការកសាងសាលារៀនលើផ្ទៃដី ៥,១២ហិកតា មាន៣អគារ ក្នុងនោះអគារទី១ សម្រាប់ អនុវិទ្យាល័យ មាន ១ខ្នង ២ជាន់ ១២បន្ទប់, អគារទី២ សម្រាប់វិទ្យាល័យ មាន ១ខ្នង ២ ជាន់ ១២បន្ទប់ និងអគារទី៣ សម្រាប់ទីចាត់ការ និងបណ្ណាល័យ ១ខ្នង មាន ៣បន្ទប់ ការសាងសង់មណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក លើផ្ទៃដី ៣,៧៣ហិកតា រួមមាន អគារជំងឺទូទៅ ១ខ្នង, អគារសម្ភព ១ខ្នង និងអគារស្នាក់នៅគ្រូពេទ្យ ១ខ្នង ២ ជាន់ ២០បន្ទប់ និង ការដំឡើងបង្គោលអង់តែនទូរស័ព្ទចំនួន ២កន្លែង នៃផែនការជំហាន១។

បន្ថែមពីនេះទៀតបាននឹងងកំពុងបន្តអនុវត្តតាមផែនការនូវការងារចម្បងៗមួយចំនួនទៀត ជាអាទិ៍សាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤,៣៦% ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០%ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្មើ ៧៥,៧៣% ៕

អត្ថបទដែលជាប់ទាក់ទង