ក្រុមការងារយេនឌ័រ យោធភូមិភាគទី៤ នាំយកនូវថវិកា និងសម្ភារៈមួយចំនួន ជូនយោធិននារីទើបលំហែមាតុភាពរួច ដែលកំពុងសម្រាកនៅគេហដ្ឋាន

ភ្នំពេញ៖ ក្រុមការងារយេនឌ័រ យោធភូមិភាគទី៤ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនដែលជាអំណាយមនុស្សធម៌ របស់លោកជំទាវ សុខ ណារ៉ូ ពៅ ហេង ចុះសួរសុខទុក្ខ ដល់លោកស្រី អនុសេនីយ៍ទោ ប៉ាត សាវីន ជំនួយការ ការិយាល័យការពារអាកាស ទើបលំហែមាតុភាពរួច ដែលកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅភូមិឃុនមោក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ដោយក្នុងនោះអំណាយរួមមាន៖
-ថវិកា ២០០, ០០០ ៛
-អង្ករ ៥០kg
-មី ១កេស
-ត្រីខ ១យួរ
-ទឹកត្រី ១យួរ
-រួមទាំង សារុង១ ក្រម៉ា១ និងអាវរងារ១ ផងដែរ។
លោកស្រីវរសេនីយ៍ឯក វេជ្ជ.ពេជ្រ សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៤ បានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងលោកជំទាវ ដល់យោធិននារី អោយមានការយល់ដឹងអំពី សុខមាលភាព កុមារ និងទារក ក្រោយការសម្រាលកូនរួច និងយល់ដឹងខ្ពស់ចំពោះ ការធ្វើអនាម័យ ក្នុងការរស់នៅ ការបរិភោគ ដើម្បីសុខភាពក្នុងក្រុមគ្រួសារទាំងមូល និងដើម្បីស្ត្រីគ្រប់រូបមានភាពរឹងមាំក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ៕
