**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ត្រឹមជាង ៣ខែ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលត្រឹមជាង ៣ខែកន្លងមកនេះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ កម្មវិធីយើងបានជួយប្រជាពលរដ្ឋជាច្រើនមុខព្រួញជាពិសេសឆ្លើយតបទៅនឹងសម្ពាធ និងបាតុភាពដែលកើតឡើងដូចជាជំងឺកូវីដ១៩ បញ្ហាគ្រោះទឹកជំនន់ បញ្ហាសម្ពាធអតិផរណា និងបញ្ហាផ្សេងៗដែលកើតឡើង។ សម្រាប់កិច្ចការងារនេះ គឺរាជរដ្ឋាភិបាលនៅបន្ត ហើយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បន្តគោលការណ៍ធ្វើយ៉ាងណាប្រព័ន្ធការពារសង្គមដែលផ្តល់ជូនប្រជាពលរដ្ឋត្រូវតែបន្តពង្រឹង ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានប្រសិទ្ធភាព និងការដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលត្រូវការជំនួយសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា «អាទិភាពគោលនយោបាយ៦ ដែលយើងដាក់ថ្ងៃនេះ អាទិភាពទី៣ ដែលដាក់ប្រកាសនៅថ្ងៃនេះក៏ជាការប្រកាសចុងក្រោយនៅក្នុងអាទិភាពគន្លឹះ៦ នយោបាយ៦ និងវិធានគន្លឹះ៥ ដែលរៀបចំនៅក្នុងគោលការណ៍ដើម្បីជំរុញនូវផលប្រយោជន៍ប្រជាពលរដ្ឋ ការធានានូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារជាពិសេសរក្សា ធានានូវសមធម៌ ជាពិសេសត្រូវអន្តរាគមន៍ផ្ទាល់ចំពោះអ្នកដែលចាំបាច់ នៅក្នុងគ្រប់រូបភាពទាំងអស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយដល់វិស័យឯកជន ជួយដល់មន្ត្រីរាជការ កម្មករ កម្មការិនី នយោជិត កសិករ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ថ្ងៃនេះរាជរដ្ឋាភិបាល បានដាក់ចេញគោលជាតិគាំពារសង្គមជាក់លាក់ដើម្បីអនុវត្តនូវគោលនយោបាយ ប្រព័ន្ធគាំពារសង្គម ដើម្បីធ្វើយ៉ាងណាឆ្លើយតបបន្ទាន់នឹងស្ថានភាពប្រែប្រួល សម្រាប់គោលនយោបាយជាតិគាំពារសង្គមដែលដាក់ឱ្យអនុវត្តន៍ គឺជាការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង ដោយក្នុងនោះរាជរដ្ឋាភិបាលបានចេញជាយន្តកាលច្រើនមកហើយដូចជាក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តកម្មសន្តិសុខសង្គម ប.ស.ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «អញ្ចឹងការប្រកាសចេញនូវកម្មវិធីគោលនយោបាយ និងកម្មវិធីដែលអនុវត្តន៍នូវឯកសារពីរ ដែលយើងគ្រោងនឹងប្រកាសអនុវត្តន៍នៅថ្ងៃនេះ គឺជាធាតុផ្សំយ៉ាងសំខាន់នៅក្នុងគោលនយោបាយអាទិភាព ការធ្វើស្ថាប័ននូបនីយកម្ម និងការពង្រឹងប្រព័ន្ធរបស់យើងឱ្យបានយូរអង្វែង ដើម្បីធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជួយតិច ឬច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋចោលនោះឡើយ ហើយលទ្ធភាពរាជរដ្ឋាភិបាលនឹងធ្វើទៅអ្វីដែលថវិកាជាតិអាចធ្វើបាន ប៉ុន្តែ ចំណុចសំខាន់រាជរដ្ឋាភិបាល បានគិតជាប្រចាំ ខិតខំរកវិធីជាប្រចាំដើម្បីធានាឱ្យប្រជាជនមានភាពកក់ក្តៅថារាជរដ្ឋាភិបាល គឺមិនទុកប្រជាជនចោលនោះទេ។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា ភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូល រួមក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ ថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្ត ជាផ្លូវ ការនៅថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង