**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញការលើកកម្ពស់ ជាពិសេសចាត់ទុក វិស័យពិការភាពជាការងារអាទិភាព

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជំរុញការលើកកម្ពស់ ជាពិសេសចាត់ទុក វិស័យពិការភាពជាការងារអាទិភាព ដើម្បីបង្កើតឱកាសដល់ជនមានពិការភាពចូលរួមរាល់សកម្មភាពសេដ្ឋកិច្ច សង្គមទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយម ចំពោះទស្សនវិស័យរួមគ្នា ក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្តល់អំណាច និងការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា បងប្អូនជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍ ក្នុងន័យនេះការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើតឱកាសដល់ជនមានពិការភាព ចូលរួមអភិវឌ្ឍសង្គមឱ្យមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ ការពង្រឹងសមត្ថភាពនិងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន ដោយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងអស់ មានកាតព្វកិច្ចធានា និងការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាព ទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចា ស់ការ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាស ពេញលេញទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាព នយោបាយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ និងធានានូវការកាត់បន្ថយភាពក្រីក្ររបស់ជនពិការភាព តាមរយៈការលើកកម្ពស់អាជីព មុខរបរ សមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះ សប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ក៏បានចូលរួមចំណែកទាំងធនធានថវិកា ធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ដល់ជនមានពិការភាពនៅកម្ពុជា។

«ជាមួយនេះរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់សម្រាប់ជនមានពិការភាពនិងក្រុមគ្រួសារ មានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាពនៅក្នុងសង្គមដោយមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដើម្បីឲ្យសង្គមមួយមានបរិយាប័ន្ន យើងត្រូវនាំគ្នាគិតគូរដល់ការចូលរួមរបស់ជនមានពិការភាពនៅក្នុងជីវភាពសាធារណៈជីវភាពនយោបាយ សកម្មភាពសង្គមវប្បធម៌សិល្បៈសាសនា កីឡាការសម្រាកលម្ហែនិងសកម្មភាពផ្សេងផ្សេងទៀត ទន្ទឹមនេះ ការផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព ការធានាសមធម៌យេនឌ័រ ភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់» ៕

អត្ថបទដែលជាប់ទាក់ទង