**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តរតនគិរី, គណបក្សប្រជាជន ទទួលបាន២៤២សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តពោធិ៍សាត់, គណបក្សប្រជាជន ទទួលបាន ៣១៥សម្លេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ឆ្នាំង, គណបក្សប្រជាជន ទទួលបាន ៣៦៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តសៀមរាប, គណបក្សប្រជាជន ទទួលបាន ៥៤៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រៃវែង, គណបក្សប្រជាជន ទទួលបាន ៧២៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ស្ពឺ, គណបក្សប្រជាជន ទទួលបាន ៥៥៥សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ចាម, គណបក្សប្រជាជន ទទួលបាន ៦៦៧សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រះសីហនុ, គណបក្សប្រជាជន ទទួលបាន ១៧២សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០៨សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្ទឹងត្រែង, គណបក្សប្រជាជន ទទួលបាន ១៦០សំឡេង**លទ្ធផលបណ្តោះអាសន្នការរាប់សន្លឹកឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជន ទទួលបាន ១៤៨សម្លេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ០៥សម្លេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តមណ្ឌលគិរី, គណបក្សប្រជាជន ទទួលបាន ១០៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបាត់ដំបង, គណបក្សប្រជាជន ទទួលបាន ៧០៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តកោះកុង, គណបក្សប្រជាជន ទទួលបាន ១៤៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្វាយរៀង, គណបក្សប្រជាជន ទទួលបាន ៤៣៧សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកណ្តាល, គណបក្សប្រជាជន ទទួលបាន ៧៧៩សំឡេង**ករណីចាក់ថ្មចូលទន្លេ ប្រុងយកធ្វើជាកម្មសិទ្ធិនៅ ស្រុកស្រីសន្ធរ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ**ជនជាតិចិនដែលបើករថយន្ត LUMBORGHINI បុកអ្នកបើកម៉ូតូស្លាប់ ត្រូវបានបញ្ជូនទៅតុលាការហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់**គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃនេះ

អភិបាលខេត្តក្រចេះ៖ បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃប្រទេសចិន មកធ្វើការវិនិយោគនិងអភិវឌ្ឍន៍ជាមួយកម្ពុជាលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ ទីក្រុងរីចាវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំទីក្រុងរីចាវ និងប្រតិភូអមដំណើរទាំងអស់ដែលបានចំណាយពេលវេលាធ្វើដំណើរដ៏វែងឆ្ងាយអញ្ជើញមកខេត្តក្រចេះផ្ទាល់ដើម្បីពិភាក្សាការងារ និងទស្សនកិច្ចតំបន់សក្តានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តក្រចេះ។ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមខ្លួនជាស្រេចក្នុងការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងគ្នាស្របតាមចំណងមិត្តភាពស៊ីជម្រៅ និងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃសាធារណៈរដ្ឋប្រជាមានិតចិនបានមកធ្វើការវិនិយោគ និងកំពុងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត។ ដោយប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពជូនប្រជាជនកម្ពុជាអស់រយៈពេល៤៤ឆ្នាំកន្លងមក និងបន្តដឹកនាំទៅរកមាគ៌ាសន្តិភាពជាបន្តក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃរដ្ឋសភា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើលើគ្រប់វិស័យ ជាពិសេសកំពុងបន្តប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង