**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖

ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាពនិងស្ថិរភាពសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។

ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះគឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជាពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។

ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតាំងពីសម័យសម្តេចតេជោរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន។

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង