**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

លិខិតមិត្តអ្នកអាន៖ ប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថ ចូលរួមធ្វើឲ្យកម្ពុជាស្អាត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កំពុងប្រព្រឹត្តទៅយ៉ាងឧឡាឫករយៈពេល ៣ថ្ងៃ ចាប់ពី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ប្រកបដោយភាពសប្បាយរីករាយ សុខសុវត្ថិភាព និងសណ្តាប់ធ្លាប់ល្អ ជាមួយនឹងការស្វាគមន៍វត្តមាន ប្រជាពលរដ្ឋ អញ្ជើមកពីគ្រប់បណ្តារាជធានី-ខេត្តយ៉ាងច្រើនកុះករ នៅតាមដងទន្ល មុខព្រះបរមរាជវាំង និងនៅតាមរម្មណីយដ្ឋាន សួនច្បារសាធារណ នៅរាជធានីភ្នំពេញ។

អ្វីដែលជាការចាប់អារម្មណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ នៅថ្ងៃដំបូងនេះ រាជធានីភ្នំពេញ រក្សាបាននូវសោភ័ណភាពស្រស់ស្អាត អនាម័យ មានការទុកដាក់សំរាមបានល្អ នៅតាមដងផ្លូវស្អាត។ នេះអាចសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីការទុកដាក់សំរាម ស្រលាញ់ភាពស្អាត ស្រលាញ់អនាម័យបរិស្ថាន ដោយចូលរួមឲ្យទីក្រុងយើងស្អាត ថែរក្សាផ្ទះឲ្យស្អាត។ ការទុកដាក់សំរាមជារឿងមួយ លើសពីនេះការចូលរួមពីសេវាអនាម័យ ការប្រមូលសំរាម នៅតាមដងផ្លូវសាធារណៈ មានប្រសិទ្ធភាពជាងមុន បានលឿនរហ័សតាមដងផ្លូវ ជាពិសេសនៅកន្លែងប្រារព្ធពិធីគ្មានសំរាម។ វប្បធម៌នេះ គួរត្រូវបានលើកទឹកចិត្ត និងបន្តឲ្យបានជាប់ជាប្រចាំ ពីពេលនេះតទៅ ថ្ងៃខាងមុខទៀត ដើម្បីកម្ពុជា ដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ហើយបន្តិចម្តងៗ កម្ពុជាយើងគ្មានសំរាមទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ យុវជនក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងយុវជនមកពីបណ្តាអង្គការ សមាគមអ្នកស្រឡាញ់បរិស្ថាន រាប់រយនាក់ បានស្មគ្រចិត្តចូលរួម ចុះអប់រំផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ជាមួយកីឡាករ និងជាមួយប្រជាពលរដ្ឋអ្នកចូលរួមទស្សនាការប្រណាំងទូក ការប្រគំតន្រ្តី បណ្តែប្រទីប ការបាញ់កាំជ្រួច និងដើរកម្សាន្ត នៅក្នុងរាជធានីភ្នំពេញជាដើម ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃភាពស្អាត ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងមានអនាម័យ»។

លើសពីនេះ យើងក៏ពិនិត្យឃើញថា កន្លងមកក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ» ព្រមទាំងមានការលើកឡើងជាពាក្សស្លោក «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ យុទ្ធនាការ បានជំរុញឲ្យមានប្រសិទ្ធភាពជាបណ្តើរៗ ក្នុងជំហានទៅការពង្រឹងចំណេះដឹងបន្ថែមលើការទុកដាក់សំរាម និងការប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្តើមពីមនុស្សម្នាក់ៗ ក្រុមគ្រូសារ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូសហការជាតិ និងអន្តរជាតិ អង្គការ សមាគម និងប្រជាពលរដ្ឋទូទាំងប្រទេស។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទូទៅ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលរៀន និងកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស ជាង ៣លាននាក់ បានចូលរួមដោយផ្ទាល់ក្នុងការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» លើសពីនេះទៀត ប្រជាពលរដ្ឋប្រមាណជាង ៥០ភាគរយ នៃប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ដឹង និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងរួមចំណែកជួយឱ្យកម្ពុជាស្អាត ។

ភាពស្អាត បានក្លាយជាឥរិយាបទរបស់មនុស្សទូទៅទទួលយកទៅប្រតិបត្តិ ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងភាពថ្លៃថ្នូ។ ប្រជាពលរដ្ឋ ចូលរួមកាន់តែច្រើនថែមទៀត ដើម្បីកម្ពុជាយើងស្អាត និងសោភ័ណភាព ចាំបាច់យើងត្រូវតែជួយសម្អាតគ្នា ព្រោះយើងរស់នៅក្នុងផ្ទះរបស់យើងជាមួយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង