**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

អត្ថន័យរបស់ប្រទីបក្រសួងពាណិជ្ជកម្ម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអុំបុក ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រី គ្រប់លំដាប់ថ្នាក់ បានរៀបចំនូវប្រទីបរបស់ក្រសួង ដែលមាននិម្មិតសញ្ញា និងខ្លឹមសារ ដូចខាងក្រោម៖

១- រូបហង្ស រំលេចដោយភ្លើងពណ៌ពីក្បាលរហូតដល់កន្ទុយហង្សជាទម្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យឆន្ទៈមោះមុតអង់អាចក្លាហាន និងបង្ហាញពីភាពសម្បូរសប្បាយ ហើយនឹងភាពជោគជ័យជានិច្ច នៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាការកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនលូតលាស់ឥតឈប់ឈរ។ ហង្សគឺជាសត្វ ដែលស្ថិតនៅក្នុងពពួកបក្សី សគុណជាតិ ហើរបានខ្ពស់ត្រដែត ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដ៏សែនឆ្ងាយបាន ហើយចូលចិត្តហើរ និងចុះហែលទឹករកចំណី។ នៅក្នុងជំនឿបុរាណ ហង្សគឺតំណាងឱ្យភាវៈល្អ ថ្លៃថ្លា រហ័សរហួន ទាន់ចិត្ត ក្នុងការផ្តល់ដំណឹង បញ្ជូនសារដ៏មានប្រសិទ្ធភាពខ្ពស់

២- នៅពីលើរូបហង្ស មានផែនទី នៃព្រះរាជាណាចក្រកម្ពុជា ព័ទ្ធខណ្ឌសីមាដោយភ្លើងពណ៌តំណាងឱ្យអធិបតេយ្យភាព បូរណភាពទឹកដី និងភាពរុងរឿង នៃទឹកដីសុវណ្ណភូមិ និងភូគោលពិភពលោក គឺចង់បង្ហាញពីវិស័យពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានចរន្តសេដ្ឋកិច្ចសហការជាមួយបណ្តាប្រទេសនានាទូទាំងពិភពលោក ទាំងផលិតផលនាំចេញ និងនាំចូល ផលិតផលក្នុងស្រុក និងក្រៅស្រុក

៣- នៅចំកណ្តាលផែនទីមានស្លាកសញ្ញាក្រសួងពាណិជ្ជកម្ម តំណាងឱ្យស្ថាប័នកសាងគោលនយោបាយអាហរ័ណ-នីហរ័ណ បម្រើទីផ្សារក្នុង និងក្រៅប្រទេស សម្រាប់រួមចំណែកជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនតាមការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ឆ្ពោះទៅបម្រើជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា
៤- នៅខាងក្រោមរូបហង្ស មានក្បាច់ទឹកបុរាណ គឺចង់បង្ហាញអំពីចរន្តសេដ្ឋកិច្ច ដែលសកម្មឥតឈប់ឈរ និងភាពត្រជាក់ត្រជុំ សម្បូរសប្បាយ

៥- នៅក្នុងផែនទីមានរំលេចភ្លើងពណ៌ខៀវ នៃដងទន្លេមេគង្គ និងបឹងទន្លេសាប តំណាងឱ្យទឹកដីដែលពោរពេញដោយបឹង ទន្លេ សមុទ្រ ទ្រទ្រង់សម្បត្តិធម្មជាតិ និងភោគផលសម្បូរបែប
៦- នៅខាងឆ្វេងដៃផ្នែកខាងលើ មានរំលេចដោយយន្តហោះ ដ្រូន និងផ្កាយរណប គឺចង់បង្ហាញអំពីភាពទំនើបកម្ម ទាំងសេវាកម្ម ការដឹកជញ្ជូន ការផ្សព្វផ្សាយយ៉ាងទូលំទូលាយរហ័សទាន់ចិត្ត

៧- នៅខាងស្តាំដៃផ្នែកខាងក្រោម មានរំលេចដោយកប៉ាល់ផ្ទុកទំនិញ និងសម្ភារៈស្ទូច គឺចង់បង្ហាញអំពីកំពង់ផែខ្នាតអន្តរជាតិកំពុងតែមមាញឹកក្នុងការនាំចេញ និងនាំចូលយ៉ាងសកម្ម ដែលជាចរន្តសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា កំពុងមានភាពរីកចម្រើនឆ្ពោះទៅមុខជានិរន្តរភាព

៨- នៅខាងឆ្វេងដៃផ្នែកខាងក្រោម មានរំលេចដោយ៖
– ភោគផលកសិកម្ម ផលានុផល គឺចង់បង្ហាញអំពីភោគផលកសិកម្មរបស់ប្រទេសកម្ពុជា គឺមានការនាំចេញជាសកលមួយភាគធំនៅលើពិភពលោក ដែលមានដូចជា៖ ស្រូវ ពោត ដំឡូងមី ជ័រកៅស៊ូ ម្រេច ល្ង សណ្តែក ស្វាយចន្ទី ស្វាយកែវរមៀត និងបន្លែផ្លែឈើជាច្រើនមុខទៀត
– អគារទំនើបខ្ពស់ៗ គឺចង់បង្ហាញអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងរីកចម្រើនទាំងអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ទៅលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ទេសចរណ៍

៩- ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា កំពុងបក់រវិចៗ ដែលបង្ហាញពីសុខសន្តិភាព ភាពសម្បូរសប្បាយ ស្នាមញញឹម និងឯករាជ្យភាព។
ភារកិច្ច និងតួនាទី រួមទាំងប្រទីបដែលក្រសួងពាណិជ្ជកម្ម បានបណ្តែតកំពុងលឿនលយបង្ហាញពីសកម្មភាព និងស្នាដៃរបស់ក្រសួងពាណិជ្ជកម្ម ដែលមានការរីកចម្រើនឥតឈប់ឈរ ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិអង្គរនៃយើង ឱ្យឈានទៅកាន់ភាពសម្បូររុងរឿង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង