**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ ឆ្នាំ២០២៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ ឆ្នាំ២០២៣ ស្ថិតនៅវត្តខេត្តនារាម(វត្តស្រែត្រែង) ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី នាយករងរដ្ឋបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក មេឃុំ និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការបើកវេទិកានេះឡើង គឺដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានដឹងនូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងមានគម្រោងជាអទិភាពនានាក្នុងឆ្នាំកន្លងមក ហើយក៏នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ក្នុងអង្គវេទិការ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ ដោយក្នុងនោះអង្គវេទិកាបានទទួលសំណូមពរ និងបញ្ហាប្រឈមចំនួន២០ និងដោះស្រាយបាន១៧ ដែលបងប្អូនប្រជាពលរដ្ឋបានលើកនិងស្នើសុំ ក្នុងនោះរួមមាន៖
-សុំស្ពានឆ្លងព្រែកចូលភូមិ
-បញ្ហាខុសសំបុត្រកំណើតនិងឯកសារនានា
-សុំសំលៀកបំពាក់ប្រជាការពារ -បញ្ហាទំនាស់ដីជាមួយក្រុមហ៊ុនវិនិយោគ និងទំនាស់ដីជាមួយសហគមន៍
-ស្នើសុំលូរំដោះទឹកបន្ថែម ដើម្បីដោះទឹកបានលឿន ទប់ស្កាត់ការហូរដាច់និងខូចផ្លូវ
-បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណរួចហើយ តែមិនទាន់បានទទួល
-ស្នើសុំតបណ្តាញអគ្គីសនីចូលភូមិ និងបញ្ហាផ្សេងៗមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង