**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

រាជរដ្ឋាភិបាល នឹង​ជំរុញការវិនិយោគបង្កើតរោងចក្រ ​តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត តាមបណ្តោយផ្លូវជាតិលេខ៥

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំជំរុញការវិនិយោគបង្កើតរោងចក្រ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលនាំឱ្យខេត្តដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ មានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយប្រជាជនមានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុក។

ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង​ និង​បើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត​ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបានថ្លែងថា ផ្លូវជាតិលេខ៥​ គឺជា​សរសៃឈាមដ៏សំខាន់សម្រាប់កម្ពុជា​ និងបានដើរតួនាទីក្នុងការតភ្ជាប់ផ្លូវនានាពីខេត្តមួយទៅខេត្តមួយ និងភ្ជាប់ជាមួយប្រទេសជិតខាង ដែលជំរុញឱ្យខេត្តដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥ កាន់តែមានសេដ្ឋកិច្ចរីកចម្រើន។ ជាក់ស្តែងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ដែលកន្លងមកជាខេត្តដែលគេទៅហួសមកហួស តែបច្ចុប្បន្ននេះ មានការវិនិយោគរោងចក្រ​ជាបន្តបន្ទាប់ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រដំឡើងរថយន្តហ្វត ខណៈក្រុមហ៊ុនមីនីបៀរ ក៏មានគម្រោងទៅវិនិយោគនៅទីនោះទៀត​ផង។ ​​នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្តាយផ្លូវជាតិលេខ៥នេះបន្ថែមទៀត ដើម្បីបង្កើតការងារបានកាន់តែច្រើន ប្រជាជននៅក្នុងតំបន់ មិនចាំបាច់ត្រូវចំណាកស្រុកទៅឆ្ងាយទៀតឡើយ។ ​

​សម្តេចធិបតីមានប្រសាសន៍បន្ថែមទៀតថា«ហ្នឹងហើយជាសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរបស់យើង ផ្លូវជាតិលេខ៥ ដែលចិញ្ចឹមសរសៃរឈាម។ គោលដៅរបស់យើង គឺសមធម៌នេះ មិនមែនឱ្យការរីកចម្រើនប្រមូលផ្តុំនៅតែភ្នំពេញនោះទេ ធ្វើយ៉ាងណាយើងរុញឱ្យដល់មូលដ្ឋាន ផ្លូវ ទឹកភ្លើង ឥលូវនេះភ្លើងយើងសឹងតែមានគ្រប់ឃុំអស់ហើយ នៅសល់តែមួយចំនួនតិចណាស់ ហើយយើងដាក់គោលដៅតភ្ជាប់ ទឹកស្អាតរបស់យើងបានច្រើន យើងធ្វើប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀត ពិតណាស់មិនទាន់ស្រោចទូទាំងប្រទេស តែយើងនឹង​ជំរុញខិតខំ» ៕

អត្ថបទដែលជាប់ទាក់ទង