**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចធិបតី ចាត់ទុកផ្លូវជាតិ លេខ៥គឺជាសរសៃឈាមមួយសម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ចាត់ទុកផ្លូវជាតិ លេខ៥គឺជាសរសៃឈាមមួយសំខាន់ណាស់សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសព្រោះថាផ្លូវនេះតភ្ជាប់ទៅកាន់ខេត្តមួយចំនួន។

ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាមានឡានល្អយ៉ាងណាក៏ដោយ បើគ្មានផ្លូវល្អ ឬអំណោយផលទៅមិនរួចទេ ទោះបីយកឡានប្រណាំង F1 យកមកបើកដឹងតែខ្ទេចឡានតែម្តងទៅមុខមិនរួចទេ ដូច្នេះកត្តាផ្លូវនេះសំខាន់ណាស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ផ្លូវជាតិលេខ៥ គឺជាផ្លូវសរសែឈាមមួយសំខាន់ដែលថ្ពួកបណ្តាផ្លូវផ្សេងៗទៅភ្ជាប់ទីប្រជាជុំជននៅក្នុងខេត្តកណ្តាល ពោធិសាតិ៍ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ។ អីចឹង ភ្ជាប់ផ្លូវច្រើនដែលជាមេសរសៃឈាមមួយ មិនត្រឹមតែភ្ជាប់នៅកាន់តំបន់និងភូមិសាស្ត្រទេ ប៉ុន្តែវាជាសរសៃឈាមដែលចិញ្ចឹមដល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅជាប់ផ្លូវនោះ»។

សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកានេះគឺជាខួប៣ខែនៃការបង្កើតរាជរដ្ឋាភិ បាលអាណត្តិទី៧ ហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣កន្លងមក រដ្ឋសភាបានអនុម័ត សមាសភាពរាជរដ្ឋាភិបាលជាផ្លូវការ។

សម្ដេចធិបតីបានអះអាងថា ការសម្ពោធផ្លូវជាតិលេខ៥នៅថ្ងៃនេះគឺជាថ្ងៃពិសេស ហើយជានិមិត្តរូបនៃការបន្តនៃការអភិវឌ្ឍដែលមានស្រាប់ និងជានិមិត្តរូបនៃការបន្តពង្រឹងប្រទេសជាតិក្នុងស្ថានភាពសេដ្ឋកិច្ចរីកចម្រើនដែលបានកសាងពីពេលមុនៗមក និងការបើកពង្រីកអភិវឌ្ឍន៍បន្ថែមទៀត។ ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅដាក់សម្ភោធផ្លូវជាតិលេខ៥នេះ ក៏ជានិមិត្តរូបនៃការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តរបស់យើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង