**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

សត្វស្លាបទឹក ៧ប្រភេទ កំពុងពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ភ្នំពេញ៖ សត្វស្លាបទឹកចំនួន៧ប្រភេទ កំពុងពងកូននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលនេះជា សញ្ញាមួយបញ្ជាក់ថា តំបន់នេះ នៅមានសក្តានុពលសម្រាប់ធនធានជីវៈចម្រុះគ្រប់ប្រភេទ បន្តរស់នៅ តំបន់នេះ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតធម្មជាតិប្រចាំកម្ពុជាបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សស្នាក់ការ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា បានកត់ត្រា សំបុក សត្វស្លាបប្រចាំឆ្នាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយជាលទ្ធផល មានសត្វស្លាបទឹក ចំនួន ៧ប្រភេទ បានធ្វើសំបុកពងកូននៅតំបន់នេះ ដែលរួមមាន សត្វស្មោញ ចង្កៀលខ្យង ក្អែកទឹកតូច ខ្វែក ក្រសារប្រផេះ ក្រសារធ្នង់ និងកុកគ្រោងតូច។

លោកបានបន្តថា បើយោងតាមមន្រ្តីជំនាញបានបញ្ជាក់ថា ចំនួនសំបុកសត្វមានការថយចុះខ្លាំង បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ព្រោះព្រៃលិចទឹកធំៗ ដែលជាទ្រនំពងកូនបាត់បង់ដោយបានងាប់ពីតំបន់ និងសំបុកមួយចំនួនរងការលិចទឹក ដោយសារតែសត្វស្លាបបានធ្វើសំបុកលើព្រៃលិចទឹកទាប។

«សកម្មភាពជាគោលដៅវែងឆ្ងាយរបស់យើងសម្រាប់ការងារអភិរក្សយើងមានការគាំទ្រទៅដល់ ឧទ្យានុរក្សនូវរដូវពងកូននេះមានការល្បាតយកចិត្តទុកដាក់នៅជុំវិញតំបន់ពងកូនហ្នឹងហើយយើងក៏បានអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានកុំប្រព្រឹត្តបទល្មើស បញ្ហាផ្លូវច្បាប់មួយចំនួនប្រសិនបើគាត់ប្រព្រឹត្ត បទល្មើស នឹងទទួលទោសទណ្ឌក៏ដូចជាសារៈសំខាន់ពីការអភិរក្សនិងគ្រោង ដាំស្តារព្រៃឈើឡើងវិញ ពីព្រោះព្រៃឈើវាបានងាប់មួយចំនួន»។

លោកបានបន្ថែមថា អង្គការជីវិតធម្មជាតិគ្រោងនឹងដាំស្តារព្រៃលិចទឹកឡើងវិញ ដើម្បីបង្កើតគម្របព្រៃឈើ សម្រាប់ឱ្យសត្វស្លាបគ្រប់ប្រភេទវាកាច់សំបុកពងកូន ដោយសារបច្ចុប្បន្ននេះ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ជម្រកព្រៃលិចទឹកមួយចំនួនត្រូវបានងាប់ដោយសារទឹកជំនន់។

លោកបានបន្ថែមទៀតថា មកទល់ពេលនេះអង្គការជីវិតធម្មជាតិបានធ្វើសកម្មភាពអប់រំដល់ប្រជាពលរដ្ឋនៅក្នុងភូមិគោលដៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈការប្រជុំជាក្រុម ផ្តោតការផ្សព្វផ្សាយនិងពិភាក្សាអំពី សារ:សំខាន់នៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលជាប្រភពជីវ:ចម្រុះសម្រាប់ផ្គត់ផ្គង់ជីវភាព សហគមន៍មូលដ្ឋាន នឹងជាកន្លែងផ្តល់ចំណីដល់សត្វស្លាបទឹក ជាពិសេសសត្វក្រៀល និងអំពីបញ្ហា ប្រឈមនឹងបទល្មើសកើតមានក្នុងតំបន់នេះ ។

សូមជម្រាបថា គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាង ក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង