**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៧” រៀបចំ ពិធីបើក នៅ ខេត្តសៀមរាប ប្រទេសកម្ពុជា


សៀមរាប៖ ថ្ងៃទី ១៧ ខែវិច្ឆិកា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើក ទី ៧ ” ដែល សហការ រៀបចំ ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា និង ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បាន រៀបចំពិធីបើកដំណើរការ ជា ផ្លូវ ការ នៅ ខេត្តសៀមរាប ប្រទេសកម្ពុជា ។ ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន លោកជំទាវ យូ សុភា អភិបាលរង ខេត្តសៀមរាប និង លោក Liu Zhijie ប្រធានការិយាល័យ កុងស៊ុលចិនប្រចាំ ខេត្តសៀមរាប នៃ ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា បាន អញ្ជើញ ចូលរួមក្នុង ពិធី បើក នេះ ។

នៅ ក្នុង ពិធីបើក ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃ អគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន បាន ថ្លែងថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើក ទី ៧ ” មិនគ្រាន់តែ ធ្វើ ឱ្យ ជីវភាពរស់នៅរបស់ ប្រជាជន ក្នុង តំបន់ មានភាពសម្បូរបែប ប៉ុណ្ណោះទេ ក៏ បង្ហាញពី ប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សជាតនិង អភិវឌ្ឍន៍ទំនើប រវាង ប្រទេស ចិន និង កម្ពុជា ផងដែរ ហើយ បច្ចុប្បន្ន បាន ក្លាយ ទៅជា ម៉ាកសំខាន់ សម្រាប់ ការ ផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិ និង ជំរុញ យ៉ាង វិជ្ជមាន នូវ ការ ផ្លាស់ប្តូរ វប្បធម៌ និង តភ្ជាប់ចិត្តគ្នា រវាង ប្រទេស ទាំង ២។កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋ ចិន និង សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើ ញចូលរួម វេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើក ទី ៣ បានចេញសេចក្ដីប្រកាសរួមថា “ឆ្នាំ២០២៤ ជា ឆ្នាំផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាង ចិននិងកម្ពុជា ” ។ ក្នុង នាម ជា ស្ពាន ដ៏ សំខាន់ សម្រាប់ ការផ្លាស់ប្តូរ ប្រជាជន និង ប្រជាជន រវាង ប្រទេស ចិននិង កម្ពុជា ខ្ញុំ ជឿជាក់ថា កិច្ចសហប្រតិបត្តិការ ផ្នែក ប្រព័ន្ធ ផ្សព្វផ្សាយ នៃ ប្រទេស ទាំងពីរ នឹង ត្រូវបាន ជំរុញ និង ពង្រឹង បន្ថែមទៀត ។ សង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែង រួមគ្នា ពួកយើង អាចជំរុញ ការពង្រឹង កិច្ចសហប្រតិបត្តិការ រវាង ប្រព័ន្ធផ្សព្វផ្សាយ របស់ ប្រទេស ទាំង ពីរ លើ វិស័យ ការផ្លាស់ប្តូរព័ត៌មាន ការផ្លាស់ប្តូរធនធានមនុស្ស នវានុវត្តន៍បច្ចេកទេស ជា ដើម ដើម្បី ជួយ ការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ នៃប្រព័ន្ធ ផ្សព្វផ្សាយ ប្រទេសទាំងពីរ ព្រមទាំង បន្ថែមកម្លាំង ចលករ ថ្មី ក្នុង ការ ជំរុញ ទំនាក់ទំនង ចិន – កម្ពុជា ឱ្យ កាន់ តែ ប្រសើរ ឡើង។

ជា ការ ឆ្លើយតប លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប បាន លើក ឡើង ក្នុង សុន្ទរកថា ថា ក្នុងនាមក្រុមប្រឹក្សាខេត្តនិង គណៈអភិបាលខេត្ត ខ្ញុំមានសេចក្តី សោមនស្ស រីករាយ ដោយបានចូលរួមក្នុងពិធីសម្ពោធ“ ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើក ទី ៧”ឆ្នាំ២០២៣ ដ៏មហោឡរិកនាពេលនេះ ដើម្បីអបអរសាទរខួបលើក៦៥ នៃ ការបង្កើត ទំនាក់ ទំនង ការទូត រវាង កម្ពុជា-ចិន ហើយក៏ជា ឆ្នាំមិត្តភាពកម្ពុជា-ចិនផង ដែរ។ ព្រឹតិ្តការណ៍ “ដំណើរ ភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើក ទី៧” ឆ្នាំ២០២៣ ដ៏មានអត្ថន័យ នៅលើទឹកដីអង្គរ-ខេត្តសៀមរាប នៃ ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។ តាមរយៈនៃព្រឹត្តិការណ៍សម្ភោធ ភាពយន្តចល័តនេះដែរ ខ្ញុំមានទស្សនសុទិដ្ឋិយមថា នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជាស្គាល់ចិនបានកាន់តែច្រើន និងមានទំនាក់ទំនងជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត ព្រោះថាភាពយន្តសិល្បៈសម្រាប់ផ្សារភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្ត និងគំនិតរបស់មនុស្ស។

លោក ស៊ុន រតនា និង លោក ហេង ពិសិដ្ឋ តំណាងអ្នកបញ្ចាំងភាពយន្តមកពីក្រុមចាក់បញ្ចាំងភាពយន្ត និង កញ្ញា យឿន សាវារីយ៍តំណាងប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចែករំលែករឿងរ៉ាវអំពីការរួមគ្នាចាក់បញ្ចាំងភាពយន្ត និង ការរៀនសូត្រភាសាចិនតាមវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានច្រៀងបទចម្រៀងភាសាចិន ចំណងជើងថា “ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ” ដែលពួកគេទាំងបីនាក់ស្រឡាញ់ចូលចិត្តនៅក្នុងកម្មវិធីផងដែរ។ ការច្រៀងបទចម្រៀងដែលតភ្ជាប់ដួងចិត្តនឹងចិត្ត បានធ្វើឱ្យទស្សនិកជនសប្បាយរីករាយ ហើយក៏បានចូលរួមច្រៀងជាមួយគ្នា ធ្វើឱ្យបរិយាកាសកម្មវិធីពោរពេញដោយភាពសប្បាយរីករាយនិងរំជួលចិត្ត។ បទចម្រៀង“ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ” ជាបទចម្រៀងភាសាចិនដ៏ល្បីឈ្មោះ មិនថាច្រៀងដោយប្រើភាសាណា ឬច្រៀងដោយជនជាតិណាក៏ដោយ សុទ្ធតែអាចធ្វើឱ្យអ្នកស្ដាប់រំជួលចិត្ត អាចបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ហើយថែមទាំងបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិន និងកម្ពុជាថែមទៀត។បន្ទាប់ពីព្រឹត្តិការណ៍ ពិធី សម្ពោធ រួចហើយ ទស្សនិកជនបានរួមគ្នាទស្សនាភាពយន្ត «ឆ្លងកាត់ទន្លេយ៉ាលូ»ដែល ផលិតដោយ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ។ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើម” ជា រៀងរាល់ ឆ្នាំ បាន រៀបចំ ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា និង ក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ចាប់ ពី ដំណើរការដំបូង នៅ ឆ្នាំ ២០១៦មក ក្រុមការងារចាក់បញ្ចាំងភាពយន្ត បានចូលជ្រៅទៅគ្រប់ ភូមិស្រុក ក្រុង ខេត្ត នៅ ប្រទេសកម្ពុជា ហើយ បាន បញ្ចាំង ភាពយន្តជាង១០០លើក សម្រាប់ ប្រជាជនកម្ពុជា ជាង ១សែន នាក់បាន ទស្សនា ដោយ ឥតគិតថ្លៃ ។ គោលបំណង នៃ ព្រឹត្តិការណ៍ នេះ គឺ ជំរុញ កិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរ ផ្នែក វប្បធម៌ រវាង ប្រទេស ចិន និងកម្ពុជា ធ្វើ ឱ្យ ប្រជាជន កម្ពុជ មាន ឱកាសរីករាយ ទស្សនា ភាពយន្តដ៏ឆ្នើមរបស់ ប្រទេស ចិន ៕

អត្ថបទដែលជាប់ទាក់ទង