**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម**ឯកឧត្តម កុល វីរក្ស អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅ ជាអភិបាលរងរាជធានី ខេត្ត**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី អះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ**សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ**គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា**ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនចូលសោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣**រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ**ក្រសួងបរិស្ថាន ប្រកាសសមិទ្ធផលការងារនៅត្រីមាសដំបូងនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១**ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី៤ ខែធ្នូ**ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សាមួយខ្នង ៦បន្ទប់ នៅស្រុកថាឡាបរិវ៉ាត់**អ្វីជាបច្ចេកវិទ្យា Digital Twin?

កម្ពុជា-កូរ៉េ សហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ (KOSHA) បានសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្ពុជា។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស្ស៊ីន អ៉ីនចេ (Shin Injae) ជាប្រធានគម្រោង និងជាសាស្ត្រាចារ្យនៃនាយកដ្ឋានសុវត្ថិភាពវិស្វកម្មនៃសាកលវិទ្យាល័យដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងនិយោជក តំណាងសហជីព និងអ្នកជំនាញផ្នែកច្បាប់របស់សាធារណរដ្ឋកូរ៉េ សរុបចំនួន៨៤នាក់។ សិក្ខាសាលានេះដែរធ្វើនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើត្រូវបានស្នើឡើងដោយទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ (KOSHA) និងស្ថិតនៅក្នុងការអនុវត្តគម្រោងប្រឹក្សាយោបល់ (Consulting project) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ផ្នែកសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលមានរយៈពេល ៣ឆ្នាំ (២០២១-២០២៣) និងអនុវត្តដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះបានផ្ដល់នូវការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗ ក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា។

នៅក្នុងមតិចាប់អារម្មណ៍របស់លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថា ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានជួយគាំទ្រលើផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា តាំងពីឆ្នាំ២០០៦ ក្នុងនោះរួមមានការកសាងសមត្ថភាពដល់មន្ត្រី ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារ បរិក្ខាផ្នែកសុវត្ថិភាព និងសុខភាពការងារដល់កម្ពុជា និងរថយន្តចល័តសម្រាប់បម្រើដល់ការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតជាដើម។ ជាងនេះទៅទៀត រដ្ឋាភិបាលនៃសាធារណ:រដ្ឋ តាមរយ: KOSHA និងក្រសួងការងារ និងមុខរបរកូរ៉េ បានបន្តគាំទ្រគម្រោងចំនួន ២ រួមមាន៖ ការប្រឹក្សាយោបល់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ស្តីពីសុវត្ថិភាពការងារ (២០២១-២០២៣) និងគម្រោងអភិវឌ្ឍផ្លូវការក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា (២០២២-២០២៤)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបន្តថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបានសមិទ្ធផលការងារសំខាន់ៗ រួមមាន៖
១. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ
២. ការបង្កើតយន្តការត្រីភាគីដើម្បីពិភាក្សាជំរុញសុវត្ថិភាព និងសុខភាពការងារ
៣. ការកែលម្អយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធព័ត៌មានវិទ្យា
៤. ការជំរុញ និងគាំទ្រដល់អង្គការវិជ្ជាជីវៈ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ
៥. ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមី
៦. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ
៧. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា
៨. ការដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវ សុវត្ថិភាព និងសុខភាពការងារជាតិនិងអន្តរជាតិ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។

នាឱកាសសិក្ខាសាលានោះ មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិន និងមន្ត្រីជំនាញកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងដំណើរការក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងប្រទេសកម្ពុជា, ការផ្តល់យោបល់ផ្នែកគោលនយោបាយលើសេចក្តីព្រាងច្បាប់បឋម និងបទប្បញ្ញត្តិសម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារក្នុងផ្នែកសុវត្ថិភាពនិងសុខភាពការងារ ៕

អត្ថបទដែលជាប់ទាក់ទង