**ក្រសួងសេដ្ឋកិច្ច បន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹង និងផ្សព្វផ្សាយច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន**មន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្គត់ផ្គង់ទឹកមានសភាពល្អក់ របស់សហគ្រាសបុរីកម្មករផលិត និងផ្គត់ផ្គង់ទឹកស្អាត**រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ**សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍ អំពីការចុះសិក្សាស្រាវជ្រាវការពិតចំពោះការចោទប្រកាន់របស់យុវជនមួយក្រុមថារោងចក្រឱសថចិន បង្កផលប៉ះពាល់ដល់បរិស្ថាន**អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សេចក្ដីថ្លែងការណ៍ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់កម្លាំងនគរបាលក្រោមឱវាទ**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តកំពត**រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា**ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត**កម្ពុជារកវិធីសាស្ត្រថ្មី ក្នុងការនាំចេញអង្ករ ដែលអាចដឹកបានច្រើន និងមានតម្លៃទាប**អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ**មន្ទីរបរិស្ថានខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹង ក្រុមមាតាធម្មជាតិ និងសារព័ត៌មានបណ្តាញសង្គមមួយចំនួនតូច ផ្សព្វផ្សាយព័ត៌មានចាស់ទាក់ទិននឹងការបំពុលស្ទឹងសង្កែ**តោះមកស្គាល់ សាលយុត្តិតេជោ ឬសាលាក្តីខ្មែរក្រហម**លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ**យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣០នាក់**សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។

ព្រះរាជពិធីនេះ ក៏មានការយាង នឹងអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្នុងនោះរួមមាន
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត,សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, ឯកឧត្តម ជាឧបនាយក រដ្ឋមន្ដ្រី, ឯកឧត្តម ជាទេសរដ្ឋមន្ត្រី , ឯកឧត្តម លោកជំទាវ ជារដ្ឋមន្តី, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ, ឯកឧត្តម អ៊ុយណូ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា,លោក សាដា អូមា អាឡាម (Sardar Umar Alam) អ្នកតំណាងអង្គការយូណេស្កូ ប្រចាំរាជធានីភ្នំពេញ,ឯកឧត្តម អូហ្គូស្ទីន សាលី (AUGUSTINE Sali) អធិការបតីសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន នឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

«ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ​ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕  

អត្ថបទដែលជាប់ទាក់ទង