**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

២ខែទៀតចូលរោងការ! នារីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ព្រោះទាស់សម្ដីគ្នាជាមួយគូដណ្ដឹងរឿងចាញ់បោកលុយគេអស់ចំនួន៣០០ដុល្លារ

ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកអាវចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដីមិននិយាយរកគ្នាជាមួយគូដណ្ដឹងរឿងនារីរងគ្រោះចាញ់បោកលុយគេអស់ចំនួន៣០០ដុល្លារ ខណៈនៅសល់តែ២ខែទៀតពួកគេចូលរោងការ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហាក់ ឌីណា អាយុ២២ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ១ ជាន់ទី៥ជាមួយគូដណ្តឹងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ចាក់ពីបុរសជាគូដណ្តឹងបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុខ្លួននិងគូដណ្ដឹងបានទាស់សម្ដីគ្នាបន្តិចបន្តួច រឿងចាញ់បោកគេអស់លុយ៣០០ដុល្លារ ។ បន្ទាប់មករូបគេបានចេញពីបន្ទប់ជួលទៅធ្វើការដូចសព្វមួយដង ចំណែកឯនារីរងគ្រោះត្រូវជាគូដណ្តឹងមិនបានចេញទៅធ្វើការនោះទេ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង ។ លុះមកដល់វេលាម៉ោង៥និង៣០នាទីល្ងាចនាថ្ងៃកើតហេតុខាងលើខ្លួនក៏បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលវិញ ខណៈពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារនិងស្រែកហៅគូដណ្តឹងខ្លាំងៗមិនឃើញនារីរងគ្រោះបើកទ្វារឱ្យសោះ ពេលនោះដែរខ្លួនឆ្ងល់ហើយក៏សម្រេចចិត្តធាក់ទ្វារចូលទៅស្រាប់តែឃើញនារីជាគូដណ្តឹងបានយកអាវចងកនៅលើស្នួដែកដាក់សម្លៀកបំពាក់ស្លាប់បាត់ទៅហើយ ពេលនោះរូបខ្លួនបានស្រែកឱ្យអ្នករស់នៅបន្ទប់ជិតខាងជួយនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចុះមកដល់ធ្វើការពិនិត្យ និងយកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ក៏បានបញ្ជាក់ប្រាប់ថា នារីរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង