**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញបន្តដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅឡាវ ក្រោយបញ្ចប់ទស្សនកិច្ចនៅវៀតណាម**ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែធ្នូ**ក្រសួងធនធានទឹក៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជនពិការពិភពលោក ថ្ងៃទី៣ ធ្នូ ២០២៣**ល្ងាចនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជេីញជាអធិបតី​ ក្នុងពិធីបិទ​បុណ្យសមុទ្រលេីកទី១០ នៅទីក្រុងកែប​**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក

កម្ពុជា-កាណាដា ត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Ping M. Kitnikone ក្នុងឱកាសដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ក្នុងអំឡុងពេលជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង