**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

អាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ភាគីកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួនដែលបានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានភាពសុខដុមនីយកម្មក្នុងរោងចក្រ ភាពប្រសើរឡើងជាលំដាប់នៃបរិយាកាស និងលក្ខណ្ឌការងារកាន់តែប្រសើរក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីទាំងពីររក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនស្របតាមច្បាប់ដែលបានកំណត់ តាមរយៈការពង្រឹងសមត្ថភាពចំណេះដឹងដល់គ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧បានដាក់ចេញលើការការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១.៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថមបន្ថែម។ កម្មវិធីថ្នាក់ជាតិនេះនឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូរណ៍បែប និងសមរម្យដោយមានការទទួលស្គាល់ពីទីផ្សារការងារ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតីជាប្រមុខ ក៏គ្រោងនឹងផ្តល់ការថែទាំសុខភាពតាមគោលនយោបាយស្ម័គ្រចិត្តដល់សមាជិកក្នុងបន្ទុក ប.ស.ស. ចំពោះកម្មករនិយោជិត តាមរយៈរបបភាគទានស្ម័គ្រចិត្តចំនួន១៥,៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មកនិយោជិត។

ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ ៕

អត្ថបទដែលជាប់ទាក់ទង