លោក Lula Vetoes Bill ប្រធានាធិបតីរបស់ប្រេស៊ីលបានវេតូវិក័យប័ត្រដែលនឹងគំរាមកំហែងដល់សិទ្ធិដីធ្លីជនជាតិដើមភាគតិច

ប្រេសុីល÷ប្រធានាធិបតី Luiz Inácio Lula da Silva បានវេតូវិក័យប័ត្រដែលនឹងគំរាមកំហែងដល់សិទ្ធិដីធ្លីជនជាតិដើមភាគតិច ដោយលើកហេតុផលថា ប្រជាជនត្រូវតែរស់នៅលើដីដែលពួកគេទាមទារនៅឆ្នាំ ១៩៨៨ នៅពេលដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសត្រូវបានប្រកាសឱ្យប្រើ។
តុលាការកំពូលបានច្រានចោលទ្រឹស្ដីនេះកាលពីខែកញ្ញា មុនពេលព្រឹទ្ធសភាភាគច្រើនអភិរក្សនិយមបានអនុម័តច្បាប់នេះដោយសំឡេង ៤៣ ទល់នឹង ២១ ។
អ្នកគាំទ្រសេចក្តីព្រាងច្បាប់នេះនិយាយថា ចាំបាច់ត្រូវផ្តល់សន្តិសុខដល់ម្ចាស់ដីបច្ចុប្បន្ននៅតំបន់ជនបទ ដែលការពង្រីកដីមិនសូវមានការគ្រប់គ្រង។ជាមួយគ្នានេះ ជនជាតិដើមភាគតិចអះអាងថា កាលបរិច្ឆេទកំណត់ឆ្នាំ១៩៨៨ គឺអយុត្តិធម៌ដោយសារការបណ្តេញចេញដោយបង្ខំ។
👏👏👏👏👏👏
