**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននៅកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិក


ភ្នំពេញ៖ កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន បានរៀបចំឡើង នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដើម្បីចូលរួមផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន ដែលបាននិងកំពុងតែប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion)។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននេះ បានផ្តល់ជាវេទិកាដ៏មានអត្ថន័យមួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូត ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងចូលរួមគាំទ្រដល់សកម្មភាព ដែលធ្វើឱ្យពេលអនាគតគ្មានសំណល់ប្លាស្ទិក និងការរស់នៅប្រកបដោយនិរន្តរភាព ជាពិសេសក្នុងបុព្វហេតុសុក្រឹតកម្មបរិស្ថានកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ និងបន្តជំរុញការចូលរួមពីមូលដ្ឋាន ក្នុងការកាត់បន្ថយសំណល់បាស្ទិក សំដៅលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា យើងនឹងអាចការពារទន្លេមេគង្គ និងធានាបានថាទន្លេមេគង្គនៅតែបន្តហូរ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងជីវិតសម្រាប់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ក៏មានពិធីដាំដើមឈើនៅក្នុងសាលាបឋមសិក្សាជ្រោយចង្វារផងដែរ។

សូមបញ្ជាក់ថា តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧,០០០(បីម៉ឺនប្រាំពីរពាន់)តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ ជាឧទាហរណ៍ សំណល់ប្លាស្ទិកទាំងនោះនឹងបំលែងជាមីក្រូប្លាស្ទិក តូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថានឆ្លងដែនដ៏ស្មុគស្មាញមួយ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង