**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”

រដ្ឋមន្ត្រីអប់រំ៖ កម្ពុជាមានសិស្ស៣សែននាក់ ទទួលបានកម្មវិធីអាហារនៅសាលារៀន តាមរយៈបណ្ណក្រីក្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើកុមារមកពីគ្រួសារក្រីក្រមកទល់នឹងពេលនេះ កម្ពុជាមានសិស្សានុសិស្សចំនួន៣សែននាក់ ទទួលបានកម្មវិធីអាហារនៅតាមសាលារៀន ដែលមានបណ្ណក្រីក្រ។

ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី អាហ្វស្ហាន ខាន (Afshan Khan) ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួល នៃអង្គការ Scaling Up Nutrition (SUN) Movement កាលពីថ្ងៃទី១៨តុលា នាទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែថា ការរៀបចំកម្មវិធីអាហារតាមសាលារៀនមានគោលបំណង ជួយដល់កុមារមកពីគ្រួសារក្រីក្រមិនមានអាហារបរិភោគប៉ុណ្ណោះទេ តែដើម្បីជួយជំរុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកមានដូចជា៖ ត្រី សាច់ បន្លែ ផ្លែឈើ របស់ប្រជាកសិករនៅក្នុងមូលដ្ឋានតែម្ដង ហើយនៅកម្ពុជា បញ្ហាក្រិន គឺជាអ្វីដែលត្រូវដោះស្រាយជាចាំបាច់ នាដំណាក់កាលនេះ។ កុមារក្រិនធ្វើឱ្យការសិក្សារបស់ពួកគេមានការលំបាក ហើយការផ្ដល់អាហារតាមសាលារៀន ក៏បានទាក់ទាញកុមារក្រីក្រមកសាលារៀនផងដែរ ព្រោះវាជាទម្រង់មួយនៃប្រព័ន្ធសុវត្ថិភាពសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាមានបទពិសោធជាច្រើនពាក់ព័ន្ធកម្មវិធីអាហារតាមសាលារៀនេះ ដោយអនុវត្តស្របតាមនិយាមអន្តរជាតិពាក់ព័ន្ធនឹងស្ដង់ដារកាឡូរីសម្រាប់កុមារតាមអាយុ ព្រមទាំងគោរពបាននូវគោលការណ៍នៃលក្ខខណ្ឌទាំងបី សម្រាប់អាហារប្រកបដោយចីរភាពដែលនោះគឺ៖ ១.អាហារត្រូវមានរសជាតិឆ្ងាញ់ពិសា, ២. អាហារមិនត្រូវបំផ្លាញដល់ផែនដី និង ៣.អាហារត្រូវមានសារធាតុចិញ្ចឹមស្របតាមស្ដង់ដារ៕

អត្ថបទដែលជាប់ទាក់ទង