**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងស្តីពីសម្ព័ន្ធភាពកម្មវិធីអាហារតាមសាលារៀន នៅមជ្ឈមណ្ឌលសន្និសីទ នៃទីក្រុងប៉ារីស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងស្តីពីសម្ព័ន្ធភាពកម្មវិធីអាហារតាមសាលារៀន(School meal Coalition) ផ្ដោតលើ ការវិនិយោគលើមនុស្សជំនាន់ក្រោយ «ធនធានមនុស្ស ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព និងសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់អាហារតាមសាលារៀន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ នាទីក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំជាសាកលលើកដំបូងនៃសម្ព័ន្ធកម្មវិធីអាហារតាមសាលារៀននេះផ្តោតលើការវិនិយោគលើមនុស្សជំនាន់ក្រោយ៖ ធនធានមនុស្ស ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព និងសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់អាហារតាមសាលារៀន។

កិច្ចប្រជុំលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមការរៀបចំរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោកប្រធាននាធិបតីបានចាត់តំណាងរបស់លោក គឺលោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការអឺរ៉ុប និងការបរទេសជាតំណាង គួររំលឹកផងដែរថាការបង្កើតសម្ព័ន្ធភាពនៃអាហារតាមសាលារៀននេះ ត្រូវបានកើតចេញពីការជជែកដេញដោលកម្រិតខ្ពស់ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស និងនាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក។

លោកស្រីរដ្ឋលេខាធិការ តំណាងលោកប្រធានាធិបតីសាធារណៈរដ្ឋបារាំង សង្កត់ធ្ងន់ទៅលើសារប្រយោជន៍នៃកម្មវិធីអាហារតាមសាលារៀន ដែលនោះមិនត្រឹមតែផ្តល់ដល់កុមារនូវឱកាសទទួលបានការសិក្សារៀនសូត្រនោះទេ តែវាបានផ្តល់ជាគុណប្រយោជន៍ជាច្រើនដូចជា៖ សុខភាព និងអាហារូបត្ថម្ភ បរិវត្តកម្មប្រព័ន្ធស្បៀងអាហារ សកម្មភាពបរិស្ថាន ការពង្រឹងសន្តិភាព សមធម៌ និងសមភាព និងកំណើនសេដ្ឋកិច្ច។

លោកស្រីក៏បានរំលឹកពីគោលបំណងនៃកិច្ចប្រជុំនេះដែលមានដូចខាងក្រោម៖
១. បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសនានាក្នុងការពង្រីក និងវិនិយោគក្នុងកម្មវិធីអាហារតាមសាលារៀន ដោយផ្តល់ឱកាសដល់កុមារគ្រប់រូបនៅជុំវិញពិភពលោកទទួលបាននូវកម្មវិធីនេះ។
២. បង្ហាញភាពជាអ្នកដឹកនាំនៃស្ថាប័នក្នុងតំបន់ និងបង្ហាញពីចក្ខុវិស័យក្នុងតំបន់ និងការប្តេជ្ញាចិត្តជាក់ស្តែងកម្រិតជាតិ ដែលកើតចេញពីកិច្ចប្រជុំថ្នាក់តំបន់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣។
៣. ជួយសម្រួលដល់ការប្រកាសរបស់ដៃគូ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតាទាក់ទងនឹងកម្មវិធីអាហារតាមសាលារៀន សកម្មភាពអាកាសធាតុ និងការអប់រំ។
៤. បង្ហាញកម្មវិធីនយោបាយច្បាស់លាស់ សំដៅលើកកម្ពស់គុណភាពកម្មវិធី។
៥. ដាក់កម្មវិធីអាហារតាមសាលាក្នុងរបៀបវារៈជាសាកល ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនដែលកំពុងជួបប្រទះ និងការផ្លាស់ប្តូរគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ដែលរួមមានសន្តិភាព សាមគ្គីភាពសង្គម និងស្ថិរភាពសកល។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង និងសាធារណរដ្ឋហ្វាំងឡង់ ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង។«ការប្រារព្ធ វេទិកាសកលនេះ ជាសក្ខីកម្មនៃការប្តេជ្ញាចិត្តរួមគ្នា របស់ថ្នាក់ដឹកនាំពីបណ្ដាប្រទេស៩០ និងដៃគូអភិវឌ្ឍន៍៩៨ ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ភ្នាក់ងារផ្តល់ជំនួយ អង្គការជាតិ-អន្តរជាតិ និងអ្នកស្រាវជ្រាវ ដើម្បីបង្កើនការផ្តល់អាហារតាមសាលារៀនឡើងវិញ និងការផ្លាស់ប្តូរសេវាអប់រំ ក្នុងសតវត្សរ៍ទី២១»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីបង្កើតជាសំណាញ់សុវត្ថិភាពសម្រាប់កុមារមកពីគ្រួសារក្រីក្រ ងាយរងគ្រោះ ដែលកំពុងប្រឈមបញ្ហា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ។ កម្មវិធីនេះ ក៏បានផ្តល់អាហារូបត្ថម្ភបន្ថែម និងជួយកុមារបំបាត់ភាពស្រេកឃ្លានក្នុងរយៈពេលខ្លី ដែលអាចឱ្យពួកគេមករៀនបានទាន់ពេលវេលា កាត់បន្ថយអវត្តមាន ចូលរួមសកម្មភាពរៀនសូត្របានល្អ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាផងដែរ»។បន្ថែមពីនោះ«ក្រៅពីកម្មវិធីផ្ដល់អាហារតាមសាលារៀន រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក អនុវត្តកម្មវិធីផ្ដល់អាហារូបករណ៍ជាស្បៀង ពីឆ្នាំ២០០៤-២០១៩ និងបានពង្រីកកម្មវិធីផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ ពីឆ្នាំ២០១១-២០១៨ ជូនដល់សិស្សរៀនថ្នាក់ទី៤-ទី៦ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។ កម្មវិធីផ្ដល់អាហារូបករណ៍ជាស្បៀង និងជាសាច់ប្រាក់នេះ ត្រូវបានផ្ទេរជូនរាជរដ្ឋាភិបាលជាបណ្ដើរៗ ចាប់ពីឆ្នាំ២០១៥ រហូតផ្ទេរបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៩ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ឆ្នាំ២០១៥-២០២១។ កម្មវិធីនេះ ក៏បានរួមចំណែកដល់ការជំរុញឱ្យកុមារ មកចុះឈ្មោះចូលរៀនប្រកបដោយសមធម៌ ពង្រឹងប្រសិទ្ធភាព និងគុណភាពអប់រំ បង្កើនការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ រាជរដ្ឋាភិបាល ក៏បានចូលរួមបដិភាគជាអង្ករប្រមាណ ២ពាន់តោនក្នុងមួយឆ្នាំដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់អនុវត្តកម្មវិធីរួមគ្នា និងបំពេញបន្ថែមនូវរាល់តម្រូវការចាំបាច់ដទៃទៀត»។

គួរបញ្ជាក់ផងដែរថា កម្ពុជា បានចូលជាសមាជិកសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន នៅថ្ងៃទី២៣ សីហា ២០២១ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកម្មវិធីជាតិក្នុងសាលារៀនគោលដៅ ៤២៧ មានសិស្សទទួលផល ១១៣,៣២នាក់ ស្រី ៥៥,៥២នាក់ នៅតាមខេត្ត ១០ និងក្រុង ស្រុក ២៣។ ជាមួយគ្នានេះ កម្មវិធីស្បៀងអាហារពិភពលោក ក៏បានបន្តចូលរួមអនុវត្តកម្មវិធីជាតិក្នុងសាលារៀនគោលដៅ ៦៨៧ មានសិស្សទទួលផល ១៨៦,០៥នាក់ ស្រី៩០,៥៣នាក់ នៅតាមខេត្ត ៥ និងក្រុង ស្រុក ២៥។ គោលដៅទាំងនោះ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិផ្តល់អាហារតាមសាលារៀន ដោយរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ សម្រាប់ការពង្រឹងភាពជាម្ចាស់លើការអនុវត្តកម្មវិធី ចំពោះការប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលនឹងឈានទៅប្រើប្រាស់ថវិកាជាតិទាំងស្រុង ក្រោយឆ្នាំ២០២៨ និងពង្រីកគោលដៅ ឱ្យកាន់តែទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង