ទង់ជាតិអ៊ីស្រាអែលត្រូវបានរុះរើនិងដុតបំផ្លាញ់នៅទីក្រុងជាច្រើនទូទាំងប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់÷ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទង់ជាតិអ៊ីស្រាអែលដែលព្យួរនៅខាងក្រៅសាលាក្រុង និងអគារសាធារណៈផ្សេងទៀតក្នុងសាមគ្គីភាពជាមួយរដ្ឋជ្វីហ្វ ត្រូវបានរុះរើ និងដុតបំផ្លាញនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសអាល្លឺម៉ង់ នេះបើតាមការលើកឡើងរបស់ប៉ូលិស និងមន្ត្រី។
និមិត្តសញ្ញាជាតិរបស់អ៊ីស្រាអែលត្រូវបានគេដកហូត លួច ឬបំផ្លាញនៅ Mainz (Rhineland-Palatinate), Erfurt (Thuringia), Stralsund (Mecklenburg-Western Pomerania) និង Stade (Lower Saxony) ក្នុងចំណោមកន្លែងផ្សេងទៀត។
ការលួច និងបង្ខូចទង់ជាតិ គឺជាបទឧក្រិដ្ឋនៅប្រទេសអាឡឺម៉ង់ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់បីឆ្នាំ។អាល្លឺម៉ង់បានឃើញរលកនៃឧប្បត្តិហេតុប្រឆាំងនឹងសាសន៍យូដាចាប់តាំងពីសប្តាហ៍មុនខណៈអ្នកនយោបាយ និងមន្ត្រីបញ្ចេញសំឡេងគាំទ្រអ៊ីស្រាអែល។
