**ឯកឧត្តម ប្រាក់ សំអឿន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ**វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់**ឃាតកម្មកាប់សម្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបានលុង កម្លាំងអាវុធហត្ថរួមគ្នាតាមចាប់ជនល្មើស២នាក់ ក្រោយធ្វើសកម្មភាពបាន៦ថ្ងៃ**ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌**មន្រ្តីជំនាញដុតបំផ្លាញចោលសាច់បង្កកខូចគុណភាព ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១**ឈប់យល់ច្រឡំ៖ ករណីការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ» គឺជាវីដេអូចាស់**អភិបាលខេត្តកំពត ស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមបង្កើនការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្តតាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ**មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​បាក់​ផ្ទាំង​ប៉ាណូ​ក្រុង​បុមបៃ**លោក ពូទីន នឹងទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់ពីថ្ងៃ​ទី១៦-១៧ ខែ​ឧសភា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​**«ការអភិវឌ្ឍគឺជាគន្លឹះ» អាហារថ្ងៃត្រង់មួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិន ចូលផ្លូវល្បឿនលឿន**សម្តេច ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុកចន្ទ្រា ស្រុកស្វាយទៀប និងក្រុងបាវិត នៃខេត្តស្វាយរៀង**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក**ប្រធានព្រឹទ្ធសភាឆេក ផ្ញើសារលិខិតអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាក្នុងតំណែង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្ទេរសមត្ថកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ ដែលការិយាល័យចុះឈ្មោះបោះឆ្នោតមួយត្រូវបានបង្កើតឡើងនៅវិមានរដ្ឋសភា។

ការិយាល័យចុះឈ្មោះបោះឆ្នោតនេះ ចាប់ទទួលការចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០ ដល់ម៉ោង១៧:៣០នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

តំណាងរាស្ត្រក្នុងតំណែង ដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោត សូមភ្ជាប់មកជាមួយនូវ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ ប័ណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ (អាណត្តិទី៧)។

សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅក្នុងក្របខ័ណ្ឌភូមិភាគនីមួយៗ។ តំណាងរាស្ត្រក្នុងតំណែងម្នាក់ៗ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតតែមួយ នៅទីប្រជុំជនរាជធានី ខេត្ត តែមួយគត់ចំណុះភូមិភាគពាក់ព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង