គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចំណោទយាយម៉ៅពេជ្រនិល បណ្ដាលឱ្យរងរបួសធ្ងន់ ស្រាល ១៤នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នាមួយគ្រឿងរថយន្ដទេសចរណ៍សាំយ៉ុង ១៥កៅអី និងរថយន្ដសណ្ដោងស៊ីមីរ៉ឺម៉ក ដឹកថ្មខ្សាច់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅភូមិ ទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចនគរបាល បានឲ្យដឹងថា រថយន្ដសឺមីរឺម៉ក ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ រថយន្តសាំយ៉ុង ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ។
ករណីនេះសមត្ថកិច្ចនគរបាល បានឲ្យដឹងថា បណ្ដាលឱ្យរងរបួសធ្ងន់ ស្រាល ១៤នាក់ និងស្លាប់ម្នាក់៕
