**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ បន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី

ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។

ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។

កាលពីជំនាន់ដែលរាជធានីអង្គរជាមណ្ឌលនៃចក្រភពអង្គដ៏ធំមួយនេះ ទីតាំងសំខាន់ៗជិត ឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កេះ។ ក្នុងនោះមានផ្លូវថ្នល់តូចធំ ស្ពាន។ល។ ឧទាហរណ៍ផ្លូវចេញពីអង្គរទៅសម្បូរណ៍ព្រៃគុក (ឦសាន្តបុរ:) ដោយកាត់តាមរលួស (ហរិហរាល័យ) និងកំពង់ក្តី (ដូចជាស្ពានកំពង់ក្តី)។ ឧទាហរណ៍មួយទៀត គឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាម ជាពិសេសកាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្តស្រះកែវ ប្រទេសថៃសព្វថ្ងៃ)។

ស្ពានទ័ព ឬស្ពានអូរជីកនេះ ឆ្លងកាត់មកពីខាងលើភូមិរមៀត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យរហូតមកទល់ស្ទឹងក្រឡាញ់ ខេត្តសៀមរាប។ ស្ពាននេះមិនមែនជាស្ពានកាត់តាមផ្លូវបុរាណតែមួយនៅតំបន់នោះទេ។ បើសិនយើងធ្វើដំណើរតាមតម្រាយនៃផ្លូវបុរាណចេញពីអង្គរ កាត់ឃុំអង្គរភាស ស្រុកពួក បន្តមកភូមិគោគខ្ជាយខាងជើង កាត់ខាងជើងភូមិគោគជ្រៃ ឃុំសរសរស្តម្ភ ខេត្តសៀមរាប យើងនឹងឃើញមានផ្លូវបែកជាពីរ។

ផ្លូវបុរាណខ្សែទី១បែកទៅឃុំជន្លាស់ដៃ អន្លង់ស្វាយ ស្រុកក្រឡាញ់ តភ្ជាប់ទៅឃុំស្ពានស្រែង (មានស្ពានថ្មបុរាណមួយវែង) កាត់ស្ទឹងស្រែង ឃុំស្រះជីក ភ្ជាប់ទៅឃុំប៉ោយចារ (មានស្ពានថ្មបុរាណមួយវែងនៅជិតទំនប់អាងត្រពាំងថ្ម) នៃស្រុកភ្នំស្រុក បន្តទៅស្រុកថ្មពួក ស្រុកស្វាយចេក និងបន្តរហូតដល់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ហើយចុងក្រោយភ្ជាប់ទៅប្រាសាទភីម៉ៃ (បច្ចុប្បន្នប្រទេសថៃ) ឬអាចទៅសុខោទ័យ។ ចំណែកឯផ្លូវបុរាណខ្សែទី២ ដែលគេអះអាងថាសំដៅទៅភ្នំដងរ៉ែក តទៅប្រាសាទភ្នំរូង (ខេត្តបូរីរ់ាំ ប្រទេសថៃ) ឬតភ្ជាប់បន្តទៅប្រាសាទភីម៉ៃ ឬបន្តទៅសុខោទ័យ។ ផ្លូវនេះកាត់តាមភូមិខ្នាររ៉ឹល ឃុំសែនសុខ ឆ្ពោះទៅកាន់ខាងកើតស្រុកស្រីស្នំ កាត់តាមឃុំស្ពានស្រែង ឬភូមិចំការចេក ហើយសំដៅទៅខាងកើតឈៀងខាងជើងភូមិត្រុំ (ដែលមានអាងបុរាណមួយនៅក្បែរអូរជីក អ្នកភូមិហៅថាស្ទឹងអូរជីក) ស្រុកស្រីស្នំខេត្តសៀមរាប ឈមនឹងភូមិជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នទីតាំងនៃស្ពានទ័ព ឬស្ពានអូរជីកនេះ គ្រប់ដណ្ដប់ទៅដោយតំបន់ព្រៃឫស្សី និងមានព្រៃឈើធំតូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងធ្វើអោយស្ពានមានភាពស្ងប់ស្ងាត់។ នៅពេលរដូវប្រាំងស្លឹកឈើរុះរោយធ្លាក់ទៅលើដងផ្លូវហើយមានស្លឹកថ្មីលាស់ដ៏ខៀវស្រងាត់ នៅពេលជិតដល់រដូវចូលឆ្នាំមានសត្វរ៉ៃយំកំដរ ដែលធ្វើអោយមានសភាពភ័យខ្លាចនៅពេលដើរម្នាក់ឯង ហើយនៅក្នុងប្រឡោះនៃស្ពានសម្រាប់ទឹកហូរមានភាពស្ងាត់ជ្រងំមើលមិនឃើញអ្វីសោះ ប៉ុន្តែនៅពេលរដូវវស្សាទឹកឡើងពេញរន្ធស្ពាន។ នៅពេលរដូវភ្ជុំបិណ្ឌប្រជាជនប្រុសស្រី នៅតំបន់នោះតែងធ្វើដំណើរទៅទស្សនាទេសភាពមាត់ស្ពានហើយបន្តទៅលេងស្ទឹងអូរជីកយ៉ាងកោះករ។

អ្នកស្រុកភូមិ នៅតែមានជំនឿទៅលើខ្មោចអ្នកតា ហើយស្ពាននេះមានសភាពកាន់តែស្ងាត់ជាងមុនដោយសារតែគេមានផ្លូវថ្មី សម្រាប់វាងស្ពានបុរាណនេះ។ នៅខាងត្បូងនៃស្ពានមានដើមឈើខ្ពស់ស្រោងៗបែកមែកសាខា នៅក្រោមដើមមានខ្ទមខ្មោចដែលគ្មានញាតិមិត្តយកទៅធ្វើបុណ្យឡើយដែរពួកអ្នកស្រុកហៅថា ខ្មោចតៃហោង ហើយនៅខាងជើងស្ពានក៏មានដើមពោធិ៍ ដែលអ្នកភូមិមានជំនឿថា សំបូរទៅដោយព្រាយបិសាច។ នៅក្បែរនោះមានអូរមួយប្រជាជនតែងតែហៅអូរជីកៗ ដែលមានប្រវែងប្រមាណជា២គីឡូម៉ែត្រ។ នៅក្បែរដើមពោធិ៍មានសាលាឆទានមួយសម្រាប់អោយអ្នកដំណើរសម្រាក។ កាលពីសម័យសង្គ្រាម តំបន់នេះ គឺជាបន្ទាយទាហាន ៕

អត្ថបទដែលជាប់ទាក់ទង