**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អញ្ជើញសំណេះសំណាល និងប្រគល់ដីសម្រាប់ធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ៣៧គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ័ ទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញសំណេះសំណាល និង ប្រគល់ដីប្រវែង ៤៦៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលជាអចលនទ្រព្យរបស់អង្គភាព ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង សម្រាប់ធ្វើផ្លូវបេតុង តាមសំណើររបស់ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ តាមរយៈអាជ្ញាធរភូមិ សង្កាត់ និងក្រុងកំពង់ឆ្នាំង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ព្រមទាំងលោកចៅសង្កាត់ប្អេរ មេភូមិ និងអាជ្ញាធរពាក់ព័ន្ធផងដែរ ។

ជាកិច្ចចាប់ផ្តើម លោក ហ៊ីង ភ័ព្វមិនា អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានផ្តល់ដីសម្រាប់ធ្វើផ្លូវជូនប្រជាពលរដ្ឋនាពេលនេះ ។ លោកបានបន្តថា ផ្លូវមួយខ្សែនេះនៅពេលសាងសង់រួចនឹងជួយជាប្រយោជន៍ជាច្រើនដល់បងប្អូនដែលរស់ក្នុងតំបន់នេះ ដោយសារនៅពេលមានផ្លូវហើយបងប្អូនងាយស្រួលក្នុងការធ្វើដំណើរចេញទៅប្រកបរបរចិញ្ចឹមជីវិត ឬបើកអាជីវកម្មផ្សេងៗទៅតាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ។

អញ្ជើញមានមតិសំណេះសំណាល និងផ្តាំផ្ញើនាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកជួយកាត់បន្ថយការលំបាកបងប្អូនប្រជាពលរដ្ឋទាំង៣៧គ្រួសារ ។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ដីដែលបានប្រគល់សម្រាប់ធ្វើផ្លូវជូនបងប្អូននេះ គឺជាដីអចលទ្រព្យដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានផ្លូវហើយសូមនាំគ្នាជួយរក្សាជាប្រយោជន៍រួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅមុនទៀត ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ុំ សុភា បាននាំយកនូវពាក្យផ្តាំផ្ញើ និង សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។

ឯកឧត្តម បានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង តាំងពីសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក មកម្ល៉េះដោយសម្តេចតែងតែផ្តល់អង្ករ សម្ភារ គ្រឿងឧបភោគបរិភោគ ជាច្រើនតាមរយៈ ឯកឧត្តម ដើម្បីធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកជីវភាព គ្រប់ទីកន្លែងទូរទាំងខេត្តកំពង់ឆ្នាំង តួយ៉ាង ក្នុងឱកាសនេះ ឯកឧត្តម ក៏បាននាំយកអង្ករចំនួន ៣៧ការ៉ុង គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងថវិការបស់សង្កាត់ប្អេរចំនួន ១,១១០,០០០រៀល ឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋទាំង៣៧គ្រួសារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង