**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសាលាមានក្លឹបសិក្សាបន្ថែម កាត់បន្ថយម៉ោងសិស្សទំនេរទៅប្រព្រឹត្តទង្វើផ្ដេសផ្ដាស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យសាលាមានក្លឹបសិក្សាបន្ថែម កាត់បន្ថយម៉ោងសិស្សទំនេរទៅប្រព្រឹត្តទង្វើផ្ដេសផ្ដាស។

ថ្លែងក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្វីដែលយើងចង់ធ្វើគឺត្រូវធ្វើយ៉ាងណាដើម្បីកែប្រែពេលវេលាទំនេរនៅតាមសាលាទៅជាពេលដែលមានផលប្រយោជន៍សម្រាប់បង្កើនសមត្ថភាព ឥរិយាបថ របស់សិស្ស និងអត្ថប្រយោជន៍សម្រាប់គ្រូថែមទៀត។

ជុំវិញបញ្ហានេះ សម្ដេចធិបតី សង្ឃឹមថា មាតាបិតាសិស្សនឹងមិនទើសទាល់នោះទេ មានតែពេញចិត្តជំរុញកូនឱ្យសិក្សាបន្ថែមក្នុងម៉ោងទំនេរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គិតថា ឳពុកម្ដាយប្រហែលជាសប្បាយចិត្ត ព្រោះទីមួយគាត់ព្រួយខ្លាចម៉ោងទំនេរ កូនចេញទៅចូលបងធំបងតូចវ៉ៃគ្នា ខណៈម៉ែឳខំបែកញើសហូរញើស ទៅធ្វើស្រែ ទៅធ្វើចម្ការ ទៅធ្វើការ តែកូនបណ្ដោយឱ្យធ្វើអ្វីតាមចិត្តទៅវិញ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាគន្លឹះក្នុងការធ្វើឱ្យសាលារៀនល្អដោយលើកយកសាលាគំរូមួយចំនួនជាឧទាហរណ៍គឺនាយកសាលាត្រូវធ្វើការពន្យល់ អប់រំ ណែនាំ លើកទឹកចិត្ត និងការកៀរគរ លោកគ្រូ អ្នកគ្រូចូលរួម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ថា ពេលលោកគ្រូអ្នកគ្រូ ចូលរួមហើយឃើញល្អ ឳពុកម្ដាយសិស្សឃើញល្អនឹងទៅចូលរួមក្នុងសហគមន៍គាត់ដែរហើយ ៕

អត្ថបទដែលជាប់ទាក់ទង