**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តមិនយកពន្ធ លើអ្វីដែលរដ្ឋមិនធ្លាប់យក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្តេជ្ញាចិត្តថាមិនបង្កើតពន្ធថ្មី និងបន្តមិនយកពន្ធលើអ្វី ដែលមិនធ្លាប់យកពន្ធពីមុនៗមកនោះទេ ។

ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសុំបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងគោលនយោបាយបន្តទៀត របស់គណបក្សប្រជាជន ទៅលើការមិនយកពន្ធ ទី១ យើងនឹងបន្តមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋទេ ទី២ យើងមិនយកពន្ធលើសម្ភារកសិកម្មទេ ទី៣ យើងមិនយកពន្ធ លើកសិផលកសិកម្មទេ ។ យើងមិនយកពន្ធអចលនទ្រព្យ ដែលមានតម្លៃថោកជាង ១០០លានរៀល ឬ២ ៥០០០ដុល្លារទេ អីចឹងបងប្អូនទិញផ្ទះថោកជាងនេះ មិនជាប់ពន្ធទេ ហើយពន្ធប្រថាប់ត្រា បើមានការទិញលក់អចលនទ្រព្យ ក្រោម៧ម៉ឺនដុល្លារ មិនយកពន្ធទេ ។ យើងបន្តមិនយកពន្ធនេះ ហើយពន្ធប្រថាប់ត្រា ដោយការផ្ទេរទ្រព្យ ពីឪពុកម្តាយមកកូន ពីយាយតាមកកូនចៅ ប្តីមកប្រពន្ធ សម្រាប់អំណោយមួយលើក ឬមរតកនោះ យើងនឹងបន្តមិនយកពន្ធទេ ពន្ធផ្លូវទោចក្រយានយន្តដែលជាម៉ូតូ ឬកង់បី រដ្ឋក៏មិនយកពន្ធដែរ នេះហើយក្រៅពីមិនបង្កើតពន្ធថ្មី រដ្ឋក៏បន្តប្តេជ្ញាចិត្តមិនយក នូវអ្វីដែលយើងមិនបានយកដែរ សូមឱ្យច្បាស់រឿងពន្ធនេះ»។

សម្តេចបញ្ជាក់បន្ថែមថា «ការលុបបំបាត់ភាស៊ី ការបង់ភាស៊ីថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារនានាទូទាំងប្រទេស រដ្ឋបន្តមិនយកភាស៊ីនេះទេ។ កន្លងទៅមានការជ្រួលច្របល់ នៅផ្សារខ្លះបារម្ភពីរឿងយកភាស៊ីតាម កញ្ជើ ល្អី កញ្ច្រែង អត់ទេ រដ្ឋគ្មានគោលនយោបាយយកទេ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមើលប្រយ័ត្នមានគេទៅយក គឺខុសហើយ» ៕

អត្ថបទដែលជាប់ទាក់ទង