ក្រុមការងារ១០០រាត្រី ប្រជុំដាក់ចេញនូវគោលនយោបាយដើម្បីបន្តជួយក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមការងារ១០០រាត្រី និងសហភាពអង្គការសង្គមសុីវិល នៅថ្ងៃទី១ ខែតុលារ ឆ្នាំ២០២៣ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកន្លងមក និងដាក់ចេញនូវផែនការថ្មីដើម្បីសម្រេចនូវទិសដៅផែនការរយៈពេល ៥ឆ្នាំ។
បច្ចុប្បន្ន ក្រុមការងារ១០០រាត្រី និងសហភាពអង្គការសង្គមសុីវិល បានបន្តចូលរួមបំពេញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍជាតិ ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ជាអាទិ៍ ក្នុងនាមសង្គមសុីវិល។
សហភាពអង្គការសង្គមសុីវិល ទទួលបានសមាជិក ១៤អង្គការ និងសហគមមូលដ្ឋានចំនួន ៤០ មកចូលរួមសហការការងារ។ សហភាពបានដាក់ផែនការបន្តដោយប្រមូលយកសហគមមូលដ្ឋាន ចំនួន៧២ ដែលមានទស្សនៈប្រឆាំងអោយមកចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និង បានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីបន្តជួយក្នុង វិស័យបរិស្ថាន កសិកម្ម និងដែនដី ដើម្បីផ្សារភ្ជាប់រវាងសហគមមូលដ្ឋាន ប្រជាពលរដ្ឋ និងរដ្ឋាភិបាល។
ទន្ទឹមនឹងគ្នានេះ ក្រុមការងារ១០០រាត្រី ក៏បានដាក់ចេញនូវគោលនយោបាយដើម្បីបន្តជួយក្នុងវិស័យបរិស្ថាន ដែនដី និងកសិកម្មផងក្នុងនាមជាសង្គមសុីវិលផងដែរ។
ថ្នាក់ដឹកនាំក្រុមការងារ១០០រាត្រី និងសហភាពអង្គការសង្គមសុីវិល សូមអរគុណចំពោះ សមាជិក-សមាជិកា និងក្រុមការងារ១០០រាត្រី តាមបណ្ដា រាជធានី-ខេត្តទាំងអស់ ដែលបានចូលយ៉ាងសកម្មនូវសកម្មភាពជួយសង្គមជាតិ។
ថ្នាក់ដឹកនាំ ក្រុមការងារ១០០រាត្រី និងសហភាពអង្គការសង្គមសុីវិល ប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការសន្តិភាព ការអភិវឌ្ឍជាតិ ដោយប្រឆាំងដាច់ខាតនូវចលនាបដិវត្តពណ៌ ដែលកើតចេញពីក្រុមប្រឆាំងជ្រុលនិយម និង នយោបាយបំបែកបំបាក់ខ្មែររបស់បរទេស៕
