សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ អ៊ំប្រុស ដួង រស្មី មានជំងឺឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃ

ភ្នំពេញ៖ អ៊ំប្រុស ដួង រស្មី អាយុ ៥៧ឆ្នាំ រស់នៅឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានជំងឺឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃជាយូរឆ្នាំមក ហើយពុំមានលទ្ធភាពព្យាបាលដោយសារជីវភាពខ្វះខាត។
ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រៀបចំព្យាបាលជូន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។
ក្រោយទទួលការវះកាត់ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយជោគជ័យរួចមក ស្ថានភាពជំងឺរបស់អ៊ំប្រុសបានធូរស្រាលច្រើន និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ។
រាល់ការចំណាយលើការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
