នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីម និងអាជ្ញាធរខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូចុះត្រួតពិនិត្យគ្រោះទឹកជំនន់

ភ្នំពេញ៖ ទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងវាយលុកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ដោយបានហូរដាច់ផ្លូវមួយចំនួន និងកន្លែងខ្លះទឹកនៅលើផ្លូវមិនអាចធ្វើដំណើរបាន។
ខណៈនេះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តីនិងកំលាំងប្រដាប់វុធ ចុះជួយទប់ទឹកនិងចែកការ៉ុងសម្រាប់ច្រកខ្សាច់ ដល់ពលរដ្ឋតាមដងផ្លូវ ដែលមានលំនៅដ្ឋានប្របមាត់ស្ទឹង។
ឯកឧត្តម ខូយ រីដា បានផ្ដល់ពត៌មានជាបឋមមកថាផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង 12:00នេះ រួមមានស្រុកក្រុង ចំនួន4និង15 ឃុំ 69ភូមិ និងប្រជាពលរដ្ឋ3004គ្រួសារ ក្នុងនោះបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន141 នាក់ ៕
