**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្រ្តី អ៊ាង សុផល្លែត អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន MITSUI &CO., ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើយន្តការឥណទានកាបូនរួម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២៨ កញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក Hisaharu KOGA តំណាងក្រុមហ៊ុន MITSUI &CO ប្រចាំនៅភ្នំពេញ និងនាយកប្រតិបត្តិអង្គការអភិរក្សអន្តរជាតិ CI ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារលើយន្តការឥណទានកាបូនរួម នាទីស្តីការក្រសួង។

លោក Hisaharu KOGA តំណាងក្រុមហ៊ុន MITSUI &CO បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងជំនួបនេះ និងថ្លែងអបអរសាទរ ដែលឯកឧត្តមទទួលបានតំណែងថ្មី ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។ លោកតំណាងក្រុមហ៊ុន MITSUI &CO បានលើកឡើងថា គម្រោងឥណទានកាបូនព្រៃឡង់ របស់ក្រុមហ៊ុន និងអង្គការអភិរក្សអន្តរជាតិ CI ក្រោមកិច្ចសហការ ជាមួយក្រសួងបរិស្ថានកន្លងមក ក្នុងជំហានទី១នៅខេត្តស្ទឹងត្រែងបានសម្រេចដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងបន្តដំណើរការក្នុងជំហានទី២ បានពាក់កណ្តាលគម្រោងហើយ នៅក្នុងខេត្តគោលដៅចំនួន៤ រួមមានស្ទឹងត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារ និងសូមស្នើដល់ក្រសួងបរិស្ថានឱ្យជួយគាំទ្របន្តទៀត លើយន្តការឥណទានកាបូនរួម។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុន MITSUI &CO សូមបន្ថែមលើការពិភាក្សាជុំវិញការរៀបចំគណកម្មាការរួម ដើម្បីអនុវត្តគម្រោងឥណទានកាបូន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហការ ហើយគ្រប់កិច្ចសហការ ដែលបានបែងចែក ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមនឹងបន្តស្វាគមន៍ជានិច្ច។ ហើយចំពោះយុទ្ធសាស្រ្តឥណទានកាបូនរួម ឯកឧត្តមរដ្ឋមន្រ្តីនឹងផ្តល់អាទិភាពជូនឯកឧត្តមរដ្ឋលេខាធិការជំនាញ បន្តលើកិច្ចការងារគាំទ្រផ្នែកបច្ចេកទេស និងយុទ្ធសាស្រ្តនៃការបែងចែកផលលាភ ពីគម្រោងឥណទានកាបូន ក្នុងការឆ្លើយតបនឹងយុទ្ធសាសស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ដោយក្រសួងបានផ្តោតលើយុទ្ធសាស្រ្តចក្រា។

លើសពីនេះឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ លើការងារអាទិភាព ៣របស់ក្រសួង ដែលទី១រួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក បន្ទាប់មករៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ និងចុងក្រោយសម្អាតឱ្យស្អាត មានសណ្តាប់ធ្នាប់ល្អ។ គោលដៅអាទិភាពទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ជាយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើមជារៀងរាល់ឆ្នាំ ហើយចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់នឹងផ្តល់កូនឈើជាង ៣០ម៉ឺនដើមផងដែរ។ ចំពោះអាទិភាពទី៣ គឺផ្តោតលើការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញអេកូទេសចរណ៍ធម្មជាតិ ដើម្បីការអភិវឌ្ឍសហគមន៍ដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង