**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

ចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងឧបករណ៍កែច្នៃផលិតគ្រឿងញៀនរួមនិងសារធាតុផ្សំ សរុបជិត ២៣គីឡូក្រាម នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងឧបករណ៍កែច្នៃផលិតគ្រឿងញៀនរួមនិងសារធាតុផ្សំ សរុបជិត ២៣គីឡូក្រាម នៅខណ្ឌច្បារអំពៅ។

ការចាប់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត នៅទីតាំងចំនួន៤ក្នុងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថាក្នុងប្រតិបត្តិការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៥នាក់ ក្នុងនោះស្រី ម្នាក់ រួមមាន ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ ចាន់ លីម៉ឹង ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ, ឈ្មោះ អ៊ុក សំអន ហៅ យ៉ាំង ភេទប្រុស អាយុ៣៨ឆ្នាំ, និងឈ្មោះ វ៉ាន់ រ៉ាឌី ភេទប្រុស អាយុ៣៦ឆ្នាំ។

សមត្ថកិច្ចបានចាប់បាន និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទ MDMA សរុបចំនួន ៨៩កញ្ចប់ ទំងន់ ៩៣៥ក្រាម។ ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទំងន់ ២២គីឡូក្រាម។

សមត្ថកិច្ចបានបញ្ចាក់ថាគោលដៅទាំងដែលសមត្ថកិច្ចបានបង្រ្កាបនោះរួមមាន៖

គោលដៅទី១៖ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន ២០កញ្ចប់ ។

គោលដៅទី២៖ នៅចំណុចផ្ទះលេខ៧៩ ផ្លូវ០៤បេ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៦៦កញ្ចប់។

គោលដៅទី៣៖ នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមនឹងថ្នាំញៀន ចំនួន០៣កញ្ចប់ និងសារធាតុផ្សំទំងន់ ៥គីឡូក្រាម ។

គោលដៅទី៤៖ នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទំងន់១៧គីឡូក្រាម ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង