**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញសំណេះសំណាល ចែកអំណោយ និងដាំកូនឈើនៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ និងអនុវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ

ភ្នំពេញ៖ លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោក កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ចែកអំណោយ និងដាំកូនឈើ នៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ និងអនុវិទ្យាល័យ បុស្បូវ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការនិមន្តចូលរួមពីព្រះគ្រូ ធម្មាលង្ការមុន្នី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ និងជាប្រធានស.ស.យ.ក ស្រុកព្រះនេត្រព្រះ និងលោក លោកស្រីប្រធាន.អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក.ទាំង៩ ស្រុក ក្រុង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះលោក កែ សួនសុភាព បានថ្លែងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់នូវសកម្មភាពរបស់លោក លោកស្រី ក៏ដូចជាឯកឧត្តម លោកជំទាវ ដែលជាប្រធាន.អនុប្រធានក្រុមយុវជន បានខិតខំប្រឹងប្រែងរួមសាមគ្គីសហការណ៍គ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសការជួយទុក្ខធុរៈ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ជាប្រចាំនៅតាមមូលដ្ឋានដែលមានជួបទុក្ខលំបាក។

លោកអភិបាលរងខេត្តក៏មានប្រសាសន៍ផ្តោតសំខាន់លើកិច្ចការចំនួន ៣ចំណុចរួមមាន៖១. ប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ត្រូវខិតខំរៀនសូត្រ ព្យាយាមយកចិត្តទុកដាក់ ក្រេបជញ្ជក់នូវចំណេះដឹងដើម្បីទទួលបានលទ្ធផលប្រលងជាប់ទាំងអស់គ្នា ។ ជាពិសេសកុំយកពេលវេលាដើរលេង ដោយមិនគិតពីការរៀនសូត្រ ។២. ប្អូនៗ យុវជនយើងត្រូវជៀសឱ្យផុតពីការប្រព្រឹត្តនូវគ្រឿងញៀន ជាពិសេសការសេពគប់មិត្តភ័ក្ត្រដែលប្រព្រឹត្តមិនល្អ និងអាចទាញយើងអោយដើរតាមផ្លូវអាក្រក់របស់ពួកគេ ។

ទន្ទឹមនឹងនេះគ្រឿងញៀនមិនត្រឹមតែបំផ្លិចបំផ្លាញសង្គមជាតិយើងទេ គឺបំផ្លាញខ្លួនឯង និងក្រុមគ្រួសារយើងទៀតផង ។៣.ការដាំដើមឈើនាឱកាសនេះផងដែរ សបញ្ជាក់ឱ្យឃើញថាយើងទាំងអស់គ្នាបានចូលរួមជួយថែរក្សាបរិស្ថានក្នុងការកាត់បន្ថយកំដៅ បង្កើនអុកស៊ីសែន ជាពិសេសជាជម្រកសត្វនិងមនុស្សជាម្លប់មនុស្ស និងជួយទប់ស្កាត់ព្រោះធម្មជាតិ ដូចជាខ្សល់កន្ត្រាក់ និងការរាំងស្ងួត ។

ជាមួយគ្នានោះលោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក កែ សួនសុភាព និងក្រុការងារ បានឧបត្ថម្ភកុំព្យូទ័រ ១០គ្រឿងនិងថវិកា ២លានរៀលជូនដល់វិទ្យាល័យសម្រាប់ប្រើប្រាស់ចាំបាច់ទៅតាមតម្រូវការ។និងបានជូនសម្ភារៈសិក្សា និងថវិកាមួយចំនួនជូនដល់សិស្សានុសិស្ស ជួយគ្រួសារក្រីក្រចំនួន០៥គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានអង្ករ០២ការុងមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ថិវកា៥ម៉ឺនរៀល និងបានបន្តអញ្ជើញដាំកូនឈើជានិមិត្តរូបផងដែរ ។

នៅរសៀលថ្ងៃដដែលនោះដែរលោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាននិងមានការចូលរួមពី លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ ការនិមន្តចូលរួមពីព្រះគ្រូ ធម្មាលង្ការមុន្នី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)ឪនិងជាប្រធានស.ស.យ.ក ស្រុកព្រះនេត្រព្រះ និងលោក លោកស្រីប្រធាន.អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក.ទាំង៩ ស្រុក ក្រុង បានធ្វើពិធីសណេះសំណាលជាមួយសិស្សានុសិស្សនៅអនុវិទ្យាល័យបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្នុងនោះក៏មានការចែកជូននូវសម្ភារៈសិក្សាដល់សិស្សនិងចេកអំណោយដល់គ្រួសារក្រីក្រចំនួន០៥គ្រួសារដោយក្នុង០១គ្រួសារទទួលបានអង្ករ០២ការុង មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ថិវកា៥ម៉ឺនរៀល និងបានបន្តអញ្ជើញដាំកូនឈើជានិមិត្តរូបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង