**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ចែកបណ្ណកម្មសិទ្ធស្រប់ច្បាប់ចំនួន១៩៤០ ប័ណ្ណ ក្បាលដីជូនប្រជាពលរដ្ឋមកពីភូមិ១ និងភូមិ៤ នៅឃុំអូរត្រេះ ក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ លោក សៅ សិរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធ) ជិត២ពាន់ក្បាលដីជូនប្រជាពលរដ្ឋភូមិ១ និងភូមិ៤ ក្នុងឃុះអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅបរិវេណសាលាឃុំអូរត្រេះ មានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អនុប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន ប្រធានអនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋជាច្រើន។

យោងតាមរបាយការណ៍របស់មន្ទីរដែនដី បានឲ្យដឹងថាខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានី ទាំង២៥ ដែលត្រូវបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ តាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលត្រូវបានគាំទ្រជំនួយបច្ចេកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសគឺការយកចិត្តទុកដាក់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថភាពនៃការកាន់កាប់ដីធ្លី ( ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និង គ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌។

ការចុះបញ្ជីដីធ្លីនេះ គឺដើម្បីកាត់បន្ថយភាពក្រីក្រ ជំរុញឱ្យមានស្ថេរភាពសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងជំរុញការអភិវឌ្ឍន៍ ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបានផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង ដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋគឺធានាបាននូវភាពកក់ក្តៅ និងសុវត្ថភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ដែលត្រូវបានផ្តល់ជូនវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ ( ប័ណ្ណកម្មសិទ្ឋិ ) ដែលជាភស្តុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងនូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនខិលខូច ។ ប័ណ្ណកម្មសិទ្ធិ នេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាកសិករយើងដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។

ចំពោះរដ្ឋ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាព យ៉ាំងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំដីធ្លី ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប ។ ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អ ជាមូលដ្ឋានឱ្យរដ្ឋគិតគូរ និងប្រមូលចំណូលចូលថវិកាជាតិ និង ផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសំបូរសប្បាយជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅរសៀលនេះមានចំនួន១៩៤០ក្បាលដីក្នុងនោះភូមិ១មានចំនួន១៧២៧ និងភូមិ៤ មានចំនួន២១៣ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង