**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់

អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់បម្រាមថ្មីមិនឱ្យក្មេងមានអាយុក្រោម១៨ឆ្នាំ ចូលសម្រាកក្នុងផ្ទះសំណាក់ បន្ទប់ជួលនោះឡើយ

ភ្នំពេញ៖ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យល្អប្រសើរ និងបង្ការទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗក្នុងសង្គម ដែលបង្កឡើងដោយក្រុមក្មេងទំនើង រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់បម្រាមថ្មីមិនឱ្យក្មេងមានអាយុក្រោម១៨ឆ្នាំ ចូលសម្រាកក្នុងផ្ទះសំណាក់ បន្ទប់ជួលនោះឡើយ លើកលែងតែមានបងប្អូន ឬក្រុមគ្រួសារចូលសម្រាកជាមួយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលចុះហត្ថលេខាដោយ ឯកឧត្តម វី សំណាង ជាអភិបាលខេត្ត បានឱ្យដឹងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា គ្រប់ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលទាំងអស់ ទូទាំងខេត្តមិនត្រូវអនុញ្ញាតឱ្យអតិថិជនមានអាយុក្រោម១៨ឆ្នាំ ចូលសម្រាកនោះឡើយ លើកលែងតែមានបងប្អូន ឬក្រុមគ្រួសារចូលស្នាក់នៅជាមួយ។ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវផ្ដល់ជាជម្រក ឬឱកាសឱ្យជនល្មើសធ្វើអាជីវកម្មផ្លូវភេទ ជួញដូរលើស្ត្រី និងកុមារ ឬការលបលួចជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ក្នុងករណីប្រទះឃើញមានជនសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ
បន្ថែមលើនេះ អាជ្ញាធរបានសង្កត់ធ្ងន់ថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬទីតាំងអាជីវកម្ម និងមិនអាជីវកម្មទាំងអស់ត្រូវរាយការណ៍ អំពីវត្តមានជនបរទេសដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថាប្រព័ន្ធ FPCS (Foreigner Presence in Cambodia System)។ ក្នុងករណីម្ចាស់ទីតាំងមិនរាយការណ៍ ពេលមន្ត្រីជំនាញចុះត្រួតពិនិត្យឃើញនឹងធ្វើការផាកពិន័យយ៉ាងម៉ឺងម៉ាត់បំផុត តាមខ្លឹមសារប្រកាសអន្តរក្រសួង ស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ស្តីពីអន្តោប្រវេសន្ត ព្រមទាំងអនុវត្តន៍វិធានការច្បាប់ផ្សេងៗទៀត។

ទន្ទឹមនឹងនោះ អាជ្ញាធរក៏តម្រូវឱ្យគ្រប់ម្ចាស់ទីតាំងត្រូវសុំថត អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធមួយចំនួនទៀត ពីភ្ញៀវទាំងអស់ដែលចូលមកសំរាក ឬស្នាក់នៅ ដើម្បីរក្សាទុកពេលមានបញ្ហាណាមួយ កើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះធ្វើរដ្ឋបាលចំហ គ្រប់ទីតាំងក្នុងករណីមានការសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង