**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អភិបាលខេត្ដពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ បានដឹកនាំកម្លាំងចម្រុះ មានលោកប្រធានមន្ទីរកសិកម្ម មេបញ្ជាការកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ ស្នងការរងនគរបាលខេត្ដពោធិ៍សាត់ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែកក្រគរ-រាំងទិល នាយរងផ្នែកក្រគរ-រាំងទិល លោកអភិបាលស្រុកក្រគរ-កណ្ដៀង បរិស្ថានស្រុកទាំង៣ កងរាជអាវុធហត្ថស្រុកក្រគរ-កណ្ដៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេទឹក បានចុះត្រួតពិនិត្យស្ថានភាពការនេសាទក្នុង ភូមិសាស្ត្រស្រុកក្រគរ-កណ្ដៀង-បាកាន នៃខេត្ដពោធិ៍សាត់ ដោយមានកម្លាំងសរុបចំនួន៥០នាក់ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៩គ្រឿង។

បើតាមលោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើនិងបំផ្លាញចោល៖ របាំងស្បៃមុង០៧ខ្សែ ប្រវែង ១៧៥០ម៉ែត្រ ,លូកងស្បៃមុងចំនួន០៨មាត់ ,បង្គោលចំនួន២៥០ដើម ,បានចាក់លែងកូនត្រី៤០គីឡូក្រាមចូលក្នុងទឹកទន្លេវិញ។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងអធិការកិច្ចរួចមក ឯកឧត្តមបានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពតូចមួយនៅស្រុកបាកាន ដើម្បីផ្ដោតសំខាន់លើ៣ចំណុច៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំង៣ ជាមួយមន្ទីរកសិកម្មបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត ឲ្យដូចភ្លៀងរលឹម។ ២-ឧបករណ៍ស្បៃមុងមិនអនុញ្ញាតជាដាច់ខាតនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ឧបករណ៍ស្របច្បាប់វិញ(ក្រឡា៣ហ៊ុន)។ ៣-ជាចុងក្រោយឯកឧត្តមបានមានប្រសាសន៍ថាស្រុកណា ដែលមានបទល្មើសច្រើនគឺ ត្រូវប្រើប្រាស់មធ្យោបាយសរុបកម្លាំងសរុបដើម្បីបង្ក្រាបរួមគ្នាឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង