ក្រុមការងារ១០០រាត្រី លើកគំនិតជម្រុញយុវជនអោយចូលរួមផ្លូវត្រូវជាមួយរដ្ឋាភិបាល និងជៀសវាងការចូលរួមជាមួយចលនាប្រឆាំងជ្រុលនិយម ឬចលនាបរទេស

ភ្នំពេញ៖ ក្រុមការងារ១០០រាត្រីប្រចាំរាជធានីភ្នំពេញ បានលើកគំនិតផ្តួចផ្តើមអ្នកបន្តវេនក្នុងការងារសង្គម ព្រមទាំងគំនិតជម្រុញយុវជនអោយចូលរួមផ្លូវត្រូវក្នុងការងារសង្គមជាមួយរដ្ឋាភិបាល និងជៀសវាងការចូលរួមជាមួយចលនាប្រឆាំងជ្រុលនិយម ឬចលនាបរទេស(អាឡិច)។
ក្នុងនាមប្រធានក្រុមការងារ១០០រាត្រី មានមោទនភាពដល់កញ្ញា ខាន ស្រីនាង ប្រធានក្រុមការងារ១០០រាត្រីប្រចាំរាជធានីភ្នំពេញ ព្រមទាំងសមាជិ សមាជិការតាមបណ្តាខណ្ឌ ដែលប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមការងារសង្គមលើវិស័យកសិកម្ម បរិស្ថាន ទេសចរណ៍ កសិកម្ម និងនយោបាយជាមួយរាជរដ្ឋាភិបាល ព្រមទាំងគៀងគរ សិស្ស និស្សិត បញ្ញវន្តអោយចូលរួមបានច្រើន ៕
