**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ឃាត់ខ្លួនបានហើយពិរុទ្ធជនម្នាក់ ដែលបាញ់សម្លាប់ជាងកាត់សក់ នៅខណ្ឌទទួលគោក កាលពី៣ឆ្នាំមុន

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលជាតិថៃ បានឃាត់ខ្លួនពិរុទ្ធជនម្នាក់ ដែលបានបាញ់សម្លាប់ជាងកាត់សក់ នៅខណ្ឌទទួលគោក កាលពី៣ឆ្នាំមុន។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលជាតិថៃ។

ពិរុទ្ធជនត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ និង៥០នាទីព្រឹក នៅក្នុងទឹកដីប្រទេសថៃ ហើយបញ្ជូនមកកម្ពុជា ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពីបទល្មើស «ឃាតកម្ម និងកាន់កាប់អាវុធ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់  បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ៦៨៨ (ឈ) ដឃដ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។

ពិរុទ្ធជន ដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ លី ថារិយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៧០ ក្រុម៣០៣ ភូមិ២៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២ និង០០នាទី មានករណីឃាតកម្ម និងកាន់កាប់អាវុធ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ថារិយ ភេទប្រុស អាយុ ៣២ឆ្នាំ កាន់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក អាម៉េ បញ្ចូលគ្រាប់រួចជាស្រេច បានដើរចេញពីផ្ទះរបស់ជនសង្ស័យ ចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះ សុខ ឆន ពេលនោះជនរងគ្រោះឈ្មោះ សុខ ឆន បានឃើញក៏រត់ទៅទាញយកបំពង់ទីបដែក ក្នុងគោលបំណងការពារអ្នកផ្ទះ និងវាយទៅជនសង្ស័យតែមិនត្រូវដោយជនសង្ស័យចាប់បំពង់ទីបជាប់ ហើយជនសង្ស័យបានបាញ់ចំនួន០១ គ្រាប់ចំដើមទ្រូងជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ដួលទៅលើដីដាច់ខ្យល់ស្លាប់តែម្តង។បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង